អ្នកមិនអាចឃាត់ទឹកភ្នែក មិនឲ្យហូរក្រោយឃើញឆ្កែ កំសត់១ក្បាលនេះ (មានវីដេអូ)

ភ្នំពេញ៖ កាលបើគ្មានអ្នកថែទាំ ក្នុងស្ថានភាពដែលមានជំងឺប្រចាំកាយ ទាំងមនុស្ស និងសត្វ មានតែរងចាំផ្លូវមួយគត់ នោះគឺសេចក្តីស្លាប់ ។

ជាក់ស្តែងសត្វឆ្កែ១ក្បាលនេះ វិញ រងចាំតែថ្ងៃស្លាប់តែប៉ុណ្ណោះ  ក្រោយមានជំងឺប្រចាំកាយ ដោយដង្កូវស៊ីឡើងខូងមុខ រហូតដល់បាត់បង់ភ្នែកខាងស្តាំ ។

តាមរយៈវីដេអូនេះគេបានសរសរថា «មុខទាំងមូលរបស់សត្វឆ្កែ ត្រូវបានបំផ្លាញដោយដង្កូវ ហើយបានវារចូលរន្ធ១ រងចាំថ្ងៃស្លាប់» ។ប៉ុន្តែសំណាងល្អ សត្វឆ្កែ១ក្បាលនេះ ត្រូវបានក្រុមអ្នកសង្គ្រោះសត្វឈ្មោះ «Animal Aid» បានយកឆ្កែដ៏កំសត់នេះ ចេញពីរន្ធ ក្នុងដីយកទៅសង្គ្រោះ ឲ្យគេចចេញពីសេចក្តីស្លាប់ ។

ក្នុងនោះក្រុមអ្នកសង្គ្រោះបានយកថ្នាំម្សៅ សម្លាប់ដង្កូវដែលកំពុងស៊ីឡើងរូងខួរ  និងប៉ង់ស៊ីម៉ង់  បន្ទាប់មករើចេញ យកដង្កូវចេញ និងបន្តដាក់ថ្នាំ និងថែទាំងសុខភាព សត្វឆ្កែដ៏កំសត់នេះ ដោយផ្តល់ជាចំណីប៉ូវសុខភាព។
 
រយៈពេល៣ខែ នៃការព្យាបាល យកចិត្តទុកដាក់ពីក្រុមអ្នកសង្គ្រោះសត្វ ឆ្កែកំសត់១ក្បាលនេះ បានឃើញភពផែនដីថ្មី ដោយអាចរត់លេង យ៉ាងសប្បាយ សារជាថ្មី តែសំណាង់អាក្រក់នោះ គឺបាត់បង់ភ្នែកខាស្តាំ ព្រោះតែ ដង្កូវស៊ី ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

អ្នកមិនអាចឃាត់ទឹកភ្នែក មិនឲ្យហូរក្រោយឃើញឆ្កែ កំសត់១ក្បាលនេះ (មានវីដេអូ)