ការទទួលទាន ទឹកផ្លែឈើអាចកម្ចាត់ មុននៅលើផ្ទៃមុខ

យោងទៅតាមការ សិក្សាស្រាវជ្រារបស់អ្នក ជំនាញបានឲ្យដឹងថា ផ្លែស្ត្របើរីស្រស់ ចេកអំបូង ផ្លែគីវី និងប្រភេទផ្លែឈើដទៃទៀត អាចយកទៅធ្វើជា ភេសជ្ជៈសម្រាប់ជួយ ទ្រទ្រង់សុខភាពឈាម និងសំអាតឈាម ព្រមទាំងជួយបង្កើន ប្រសឹទ្ធភាពក្នុងការធ្វើ ឲ្យប្រព័ន្ធអុកស៊ីសែន រត់បានស្រួលនៅក្នុងគ្រប់ សសៃឈាមនៃ សារពាង្គកាយរបស់យើង។

ជាមួយគ្នានេះដែរ ទឹកផ្លែឈើមិនត្រឹមតែ ធ្វើជាភេសជ្ជៈនោះទេ វាថែមទាំងអាចធ្វើជា ម៉ាសបិទមុខសម្រាប់កម្ចាត់មុន នៅលើផ្ទៃមុខបានយ៉ាង មានប្រសឹទ្ធភាពទៀតផង។

អ្នកគួរតែយកឪឡឹក ប៉េងបោះ ទឹកក្រូចឆ្មារ ត្រឡាច មកក្រឡុកចូលគ្នាឲ្យសព្វ រួចប្រើសំឡីទៅជ្រលក់ ហើយយកមកលាបលើផ្ទៃមុខថ្មមៗ ដោយទុកចោល២០នាទី។ បន្ទាប់មកអ្នកត្រូវជូត វាចេញហើយលាងមុខ ជាមួយនឹងទឹកក្តៅឧណ្ណៗ។

លុះក្រោយមកអ្នកអាចដឹងថា ផ្ទៃមុខរបស់អ្នកមាន លក្ខណៈទន់រលោង ហើយការអនុរវត្តន៍ វាជាប្រចាំអាចធ្វើឲ្យស្នាមមុន នឹងអុជខ្មៅនៅលើផ្ទៃមុខ របស់អ្នកបាត់ទៅបន្តិច ម្តងៗជាក់ជាមិនខាន៕

ការទទួលទាន ទឹកផ្លែឈើអាចកម្ចាត់ មុននៅលើផ្ទៃមុខ

  • ការទទួលទាន ទឹកផ្លែឈើអាចកម្ចាត់ មុននៅលើផ្ទៃមុខ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/22  Category:កំសាន្ត