គ្រោងឆ្អឹងត្រីបាឡែន នៅតំបន់អាកទិច គឺជាការរកឃើញ ដ៏កម្រមួយ

អង់គ្លេសៈ អ្នកជីវសាស្រ្តខាងសត្វទឹក ជនជាតិអង់គ្លេស បាននិយាយថា គ្រោងឆ្អឹងត្រីបាឡែន ដំបូងគេបង្អស់ ដែលបាន រកឃើញនៅ បាតសមុទ្រ នៃតំបន់អាក់ទិច និងផ្តល់ចំនេះដឹងថ្មី អំពីជីវិតរស់នៅក្នុងបាតសមុទ្រ។

ពួកគេបានបន្តទៀតថា នៅទូទាំងពិភពលោក មានគ្រោងឆ្អឹងត្រីបាឡែនតែ ៦ក្បាលប៉ុណ្ណោះ ត្រូវបានរកឃើញនៅ បាតសមុទ្រ។ ម្យ៉ាងវិញទៀត គ្រោងឆ្អឹងទាំងនេះ ត្រូវបានរកឃើញនៅ ក្នុងបាតសមុទ្រ ជិត ប្រជុំកោះ Sandwich ភាគខាងត្បូង នៃចក្រភពអង់គ្លេស។  

លោក Diva Amon  នៃមហាវិទ្យាល័យ វិទ្យាសាស្រ្តភពផែនដី និង មហាសមុទ្រ បាននិយាយថាៈ "សត្វដ៏ធំបំផុត របស់ពិភពលោកនេះ ចូលចិត្ត រស់នៅក្នុងបាតសមុទ្រជ្រៅ ដែលជាកន្លែងដែលអាចផ្តល់ ទីជំរកយ៉ាងមានសុវិត្ថភាព ព្រមទាំងចំណីអាហារ យ៉ាងសំបូរបែប។"

គ្រោងឆ្អឹងត្រីបាឡែន នៅតំបន់អាកទិច គឺជាការរកឃើញ ដ៏កម្រមួយ