អាគារខ្ពស់កប់ពពកនៃ ទីក្រុងមែលប៊ន មានរាងដូចតារាចំរៀង ផបអាមេរិក អ្នកនាង Beyonce

មែលប៊ន៖ យោងទៅតាមប្រភព ព័ត៌មានចិនស៊ិនហួ ចេញផ្សាយកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា រូបរាងដ៏ត្រេកត្រអាលរបស់ តារាចំរៀងផបអាមេរិក អ្នកនាង Beyonce នឹងក្លាយជារាង របស់អាគារខ្ពស់កប់ពពក នៃទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលី។

ក្រុមស្ថាបត្យករជនជាតិ អូស្រ្តាលីមួយក្រុម កំពុងតែគិតគូរក្នុងការ សាងសង់អាគារកំពស់ ២២៦ម៉ែត្រ ដែលត្រូវបានគេហៅថា Premier Tower ដោយអាគារដ៏ខ្ពស់នេះ ត្រូវបានច្នៃឲ្យមាន រូបរាងដូច តារាចំរៀងផបអាមេរិក អ្នកនាង Beyonce។

ជាមួយគ្នានេះដែរ ក្រុមហ៊ុនសាងសង់ the Guardian Australia បាននិយាយថា អាគារនេះមាន ៦៨ជាន់ ដែលនៅក្នុងនោះមាន Apartment ចំនួន ៦៦០ និងបន្ទប់សណ្ឋាគារចំនួន ១០០បន្ទប់ ព្រមទាំងផ្សារទំនើបមួយ៕

អាគារខ្ពស់កប់ពពកនៃ ទីក្រុងមែលប៊ន មានរាងដូចតារាចំរៀង ផបអាមេរិក អ្នកនាង Beyonce

អាគារខ្ពស់កប់ពពកនៃ ទីក្រុងមែលប៊ន មានរាងដូចតារាចំរៀង ផបអាមេរិក អ្នកនាង Beyonce