‘ការថតរូប Selfie អាចប៉ះពាល់ដល់អាយុជីវិត!’

សេចក្តីណែនាំអំពី ការថតរូប selfies ឲ្យមានសុវត្ថិភាពត្រូវបាន បង្កើតឡើងដោយប៉ូលីស នៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីអត្រាមរណៈ និង អ្នករងរបួស ដោយសារការថតរូបនេះ បានកើនឡើងជាលំដាប់។

យោងទៅតាមរបាយការណ៍ របស់ក្រុមប៉ូលីសរុស្ស៊ី បានឲ្យដឹងថា មានមនុស្ស ១០នាក់ត្រូវបានស្លាប់ និង ១០០នាក់រងរបួសក្នុងឆ្នាំនេះ ដោយសារតែមាន គ្រោះថ្នាក់ក្នុងខណៈ ពេលដែរថតរូប selfies ដ៏គ្រោះថ្នាក់ ដូចជាការកាន់កាំភ្លើង ការឡើងភ្នំ ការថតរូបនៅផ្លូវរត់ភ្លើងជាដើម។

យុទ្ធនាការសុវត្ថិភាពនេះ ប្រើប្រាស់ផ្លាកសញ្ញាហាមឃាត់ ដែលមានលក្ខណៈស្រដៀង នឹងផ្លាកសញ្ញាចរាចរណ៍ដែរ ដោយមានការបង្ហាញ ពីរូបភាពគ្រោះថ្នាក់ ដែលអ្នកថតរូបមិនគួរធ្វើ ដែលនៅក្នុងនោះ រួមមានការថតរូប នៅក្បែរផ្លូងរថភ្លើង ឬ នៅលើបង្គោលភ្លើងជាដើម។

ជាក់ស្តែង ជាមួយនឹងករណី គ្រោះថ្នាក់នៃការថតរូបនេះ មានយុវវ័យម្នាក់នៅតំបន់រ៉ាយ៉ាហ្សាន ប្រទេសរុស្ស៊ី បានស្លាប់កាលពីខែឧសភា កន្លងទៅថ្មីៗនេះ ដោយសារព្យាយាមឡើង លើស្ពានដើម្បីថតរូប ហើយក៏បានប៉ះ ជាមួយនឹងខ្សែភ្លើងឆក់៕

'ការថតរូប Selfie អាចប៉ះពាល់ដល់អាយុជីវិត!'