ភេសជ្ជៈសម្រាប់ ស្រ្តីរដូវមិនទៀត

១. ទឹកទំពាំងបាយជូរៈ

 ទំពាំងបាយជូរ គឺជាផ្លែឈើដែលជួយ បន្ថែមល្បឿន ដល់ការរំលាយអាហារ និងផ្តល់ល្អដល់ឈាម សម្រួលដល់ការ បន្ទោបង់និងសម្បូរ ដោយ សារធាតុផូស្វ័រ។ វាមានសារធាតុដែក ,កាល់ស្យូម, វីតាមីន B,  វីតាមីន C, អាស៊ីដ Tartaric ដែលជាអាស៊ីដ សម្រាប់លាង សំណល់នានា ដែលមាន នៅក្នុងរាងកាយ។

២. ទឹកការ៉ុតៈ

 មានគុណសម្បត្តិ ក្នុងការលាងសម្អាតថ្លើម និងពោះវៀនព្រមទាំង ផ្តល់ផលល្អដល់ថ្លើម និងតម្រងនោម។ វាជួយបំប៉កោសិកា ក្រហមនិងបង្កើន សមត្ថភាពក្នុងការ ស្រូបយកអុកស៊ីសែន ដល់គ្រាប់ឈាមក្រហម បានរហូតដល់ ៤០០ភាគរយ។ វានឹងជួយឲ្យរដូវទៀតទាត់ តាមធម្មតា។ ម្យ៉ាងវិញទៀត វាសម្បូរដោយវីតាមីន B, B2,B6, អាស៊ីតហ្វូលិក, កាល់ស្យូម, ម៉ាញេស្យូម, ផូស្វ័រ, ប៉ូតាស្យូម, សូដ្យូម និងស័ង្កសីដែល ចាំបាច់យ៉ាង ខ្លាំងចំពោះរាងកាយ។

៣. ទឹកផ្លែឈើប៉េស

 មានគុណតម្លៃ ផ្នែកអាហារយ៉ាងច្រើន ព្រោះវាសម្បូរ ដោយកាកសរសៃ, ម៉ាញេស្យូម, ប៉ូតាស្យូម និងវីតាមីន B សមស្របបំផុត ចំពោះអ្នកដែល ចង់សម្រកទម្ងន់ ព្រោះផ្លែប៉េស មានជាតិខ្លាញ់ និងកាឡួរីតិច ហើយថែមទាំងជា ថ្នាំព្យាបាលជំងឺទៀតផង។

ភេសជ្ជៈសម្រាប់ ស្រ្តីរដូវមិនទៀត