តំណាង​Cam-All Stars បាន​មក​ទទួល​​ប្រាក់​ឧបត្ថម្ភ​ ១​ ម៉ឺន​​ដុល្លារ​ពី​ឯកឧត្ដម ហោ​ ណាំហុង​​​

កីឡា៖​​ ​តំណាង​ក្រុមកីឡាករ​បាល់ទាត់ Cambodia All Stars ដឹក​នាំ​ដោយ​លោក គល់ សុផាណា អគ្គលេខាធិការ សហព័ន្ធបាល់ទាត់កម្ពុជា​ បាន​មក​ទទួល​ប្រាក់​ឧបត្ថម្ភ​ចំនួន ១០,០០០ ដុល្លារ​អាមេរិក ពី​សំណាក់​ឯកឧត្ដម ហោ​ ណាំហុង​ ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ហើយ​កាលពី​ថ្ងៃ​ទី​២១ ខែ​មីនា ម្សិលមិញ​។ នេះ​បើ​យោងFacebook ជា​ផ្លូវ​ការ​របស់​ឯកឧត្ដម​។
ការ​ប្រគល់​នេះ​ឡើង​ដូច​ទៅ​នឹង​ការសន្យា​របស់​ឯកឧត្ដម​ ដើម្បី​លើក​ទឹកចិត្ត​ដល់​ក្រុម​កីឡាករ​កម្ពុជា ក្រោយ​ពេល​បាន​យក​ជ័យជំនះ​លើ​ក្រុម​កីឡាបាល់ទាត់ Lao All Stars ក្នុង​ឱកាស​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ អបអរសាទរ​ខួប​លើក​ទី​៦០ ឆ្នាំ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការ​ទូត​កម្ពុជា-ឡាវ កាល​ពី​ថ្ងៃ​ទី ​១៨ ខែ​មីនា ឆ្នាំ​២០១៦ នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក៕
តំណាង​Cam-All Stars បាន​មក​ទទួល​​ប្រាក់​ឧបត្ថម្ភ​ ១​ ម៉ឺន​​ដុល្លារ​ពី​ឯកឧត្ដម ហោ​ ណាំហុង​​​ តំណាង​Cam-All Stars បាន​មក​ទទួល​​ប្រាក់​ឧបត្ថម្ភ​ ១​ ម៉ឺន​​ដុល្លារ​ពី​ឯកឧត្ដម ហោ​ ណាំហុង​​​
ផ្តល់សិទ្ធិដោយ៖ KQube

មតិយោបល់របស់ប្រិយមិត្ត

  • តំណាង​Cam-All Stars បាន​មក​ទទួល​​ប្រាក់​ឧបត្ថម្ភ​ ១​ ម៉ឺន​​ដុល្លារ​ពី​ឯកឧត្ដម ហោ​ ណាំហុង​​​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/03/22  Category:កីឡា  ព័ត៌មាន
Tags: