ស្រលាញ់​អ្នករៀន​ឯកទេស​ដូចគ្នា​មាន​អត្ថប្រយោជន៍ច្រើន

ប្រហែលជា​យើង​ឃើញ​មាន​មិន​តិច​ទេ ចំពោះ​អ្នករៀន​ឯកទេស​ជា​ដូចគ្នា​ហើយ​ស្រ លាញ់​គ្នា អ្នកខ្លះ​រហូតដល់​បាន​អាពាហ៍​អាពាហ៍​ទៀតផង​។ ក្នុង​ចំណោម​អ្នក​ទាំងអស់​នោះ​អ្នក ខ្លះ​រៀន​ជំនាន់​ជាមួយគ្នា អ្នក​ខ្លះ​ជា​សិស្ស​ច្បង​នឹង​សិស្ស​ប្អូន ខ្លះ​ទៀត​រៀន​សាលា​ផ្សេង​ពី​គ្នា ចៃដន្យ​នៃ​ការជួបគ្នា​ក្នុង​កាលទេស​ណា​មួយ​ធ្វើឲ្យ​សេចក្ដីស្រលាញ់​បាន​កើតមានឡើង យើង អាចនិយាយបាន​ថា​ជា​និស្ស័យ​ក៏​ថា​បាន ហើយ​ដឹង​ទេ​ថា​ស្រលាញ់​អ្នករៀន​ឯកទេស​ដូចគ្នា នេះ​មាន​អត្ថប្រយោជន៍​ចំពោះ​ចំណង​ស្នេហ៍​

សម្ព័ន្ធ​បេះដូង​

​អាច​មក​ពី​បេះ​ដូង​អ្នក​ស្រលាញ់​អ្វី​ដែល​ដូច​គា្ន ទើប​ស្រលាញ់​មុខវិជ្ជា​ដូចគ្នា​បែបនេះ ហើយ​បេះដូង​មួយ​នេះ​វា​នឹង​ស្គាល់​ពី​បរិបទ​របស់​គ្នា​យ៉ាងច្បាស់​ជាង​អ្នកផ្សេង និយាយរួមនិយាយចេះស្ដាប់គ្នា និងងាយ​យល់​ពី​គ្នា​។​

​ការ​ចុះសម្រុង​

​អ្នក​អាច​ទទួលយក​អ្វីៗ​ដែល​ជា​ចំនុច​ខ្វះខាត​រវាង​គ្នា​នឹង​គ្នា​បាន​យ៉ាង​ប្រសើរ​។  ជាពិសេស​អាចដឹង​ពី​ចំណួលចិត្ត​គ្នា​ដោយ​មិន​បាច់​សួរ​ច្រំដែលទៀតផង​។​

ចំណូលចិត្ត​

​អ្នក​ទាំង​ពីរ​ប្រាកដជា​មាន​ក្ដី​ស្រ​ម៉ៃ​ប្រហាក់ប្រហែល​គ្នា​នៅ​ពេល​អនាគត​។ ធ្លាប់​គិត​ខ្លះ​ទេ​ថា ហេតុ​អ្វី​អ្នកខ្លះ​ជ្រើសរើស​រៀន អក្សរសាស្ត្រ​ខ្មែរ អ្នកខ្លះ​រៀន​គណិតវិទ្យា ជំនាញ​ជា​គ្រូពេទ្យ ប្រព័ន្ធផ្សព្វផ្សាយ ឬ​សង្គមវិជ្ជា ទាំង​អស់​នេះ​ជា​ចំណូលចិត្ត​របស់​មនុស្ស​ដោយ​បង្ខំ​មិនបាន ព្រោះ​មាន​មនុស្ស​ច្រើន​ណាស់​បរាជ័យ​លើ​មុខវិជ្ជា​ដែល​ខ្លួន​មិន​ចូល​ចិត្ត​។ ក្នុងនោះដែរអ្នកទាំងពីរក៏បានជ្រើសរើសមុខវិជ្ជាដូចគ្នា ដោយមិនបានណាត់គ្នាទុកមុន។

ការរស់នៅ​

​ការរស់នៅ​សំខាន់​ណាស់ មិនមែន​មាន​ប្ដី​ប្រពន្ធ​តិច​ទេ​ដែល​មានគំនិត​ខ្វែងគ្នា​ក្នុង​ការរស់នៅ ដូច​ជា​ប្ដី​ចង់​រស់នៅ​ឯ​ខេត្ត ប្រពន្ធ​ចង់​រស់នៅ​ទីក្រុង​ជា​ដើម ដូចនេះ​អ្នក​ប្រហែលជា​មាន​ចិត្ត​ដូច​គ្នា​ច្រើន​ជាង​អ្នកផ្សេង បើអ្នករៀនផ្នែកសង្គមនោះប្រាកដជាមានផ្នត់គំនិតក្នុងការរស់នៅ ផ្សេងពីអ្នកវិទ្យាសាស្រ្ត​៕

ប្រភព៖ kamsanradio

  • ស្រលាញ់​អ្នករៀន​ឯកទេស​ដូចគ្នា​មាន​អត្ថប្រយោជន៍ច្រើន已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/03/22  Category:ចំនេះដឹង
Tags: