របៀបធ្វើក្ដាមអប់ម្នាស់

គ្រឿងផ្សំ៖

– ក្ដាមថ្ម ម្នាស់ ស្លឹកខ្ទឹម ជីរវ៉ាន់ស៊ុយ ខ្ទឹមស ម្ទេស ម្ទេសហាវ៉ៃ ប្រេងល្ង ម្រេចម៉ដ្ឋ និងប្រេងឆា។

– ម្សៅស៊ុប អំបិល ស្ករស ទឹកប្រេងខ្យង និងម្ទេសឆា។

វិធីធ្វើ៖

១- ដំបូងត្រូវយកក្ដាមថ្មទៅលាងឲ្យស្អាត រួចទុកមួយអន្លើសិន។

២- បន្ទាប់យកខ្ទឹមសចិញ្ច្រាំ ហើយឆាជាមួយចំណិតម្ទេសហាវ៉ៃ ប្រេងល្ង ប្រេងឆាមុននឹងបន្ថែមគ្រឿងផ្សំរសជាតិដូចជា ម្សៅស៊ុប អំបិល ស្ករស ទឹកប្រេងខ្យង និងម្រេចម៉ដ្ឋ។

៣- ក្រោយពីចាក់ទឹកចូលឆារម្ងាស់បន្តិចរួច ទើបចាក់ក្ដាមចូលឲ្យឆ្អិនសាច់ល្មម។

៤- ចុងក្រោយត្រូវបន្ថែមចំណិតម្នាស់ និងស្លឹកខ្ទឹម។

៥- ពេលរួចរាល់ហើយត្រូវដួសដាក់ឆ្នាំង និងរោយជីរវ៉ាន់ស៊ុយជាការស្រេច៕

ប្រភព៖ cool1007