​រួមភេទ​សុខៗ ស្រាប់តែរ​ហែក​ស្រោម ពាក់កណ្តាល​ផ្លូវ គួរ​ធ្វើ​ម៉េច​ទៅ​?

​រួមភេទ​សុខៗ ស្រាប់តែរ​ហែក​ស្រោម ពាក់កណ្តាល​ផ្លូវ គួរ​ធ្វើ​ម៉េច​ទៅ​?

​វា​គឺជា​រឿង​មួយ កើតឡើង​ញឹកញាប់​ដែរ នៅ​ក្នុង​ការ​រហែក​ស្រោម ខណៈពេល​កំពុង​តែ​រួមភេទ ឬ​ធ្វើ​សកម្មភាព​ផ្លូវភេទ​ខ្លាំងក្លា​ពេក​។ មូលហេតុ​ចំបង​បំផុត​នោះ គឺ​ការពាក់​ស្រោម មិន​បាន​ត្រឹមត្រូវ ឬ​ស្រោម​នោះ ហួស​កាលបរិច្ឆេទ​តែម្តង​។ នៅពេល​រឿងនេះ​កើតឡើង​មែន អ្នក​ប្រហែលជា មិន​ចង់​ធ្វើ​អ្វី​ទៀតឡើយ ហើយក៏​មិន​ចង់ បាញ់​ទឹកកាម​ឲ្យចេញ​ដែរ​។ មានរឿង​ច្រើនណាស់ ដែល​គូសង្សារ​រួមភេទ​ជាមួយ​គ្នា មិន​បានដឹងថា ស្រោម​នោះ កំពុងតែរ​ហែក​ឡើយ រហូត​ដល់​រួមភេទ​រួច​។ ចូរ​ចាំ​ថា ការ​រហែក​ស្រោមអនាម័យ មិន​ត្រឹមតែ​ធ្វើឲ្យ​ស្ត្រី ប្រឈម​នឹង​ការ​មាន​ផ្ទៃពោះ ដោយ​ចៃដន្យ​ទេ តែ​បុរស ក៏​អាច​នឹង​ឆ្លង ជំងឺ​កាមរោគ​ច្រើន​ប្រភេទ​ដែរ​។ បើសិនជា​ស្រោមអនាម័យ រហែក​ពាក់កណ្តាល​ផ្លូវ​មែន អ្នក​គួរតែ​ធ្វើ​រឿង ដូចខាងក្រោម​នេះ​ទៅ ៖

  • ​ចូរ​គ្រប់គ្រង​ស្ថានភាព​ឲ្យបាន​ល្អ និង​បញ្ឈប់​ការចេញ​ទឹកកាម​។
  • ​សម្រាប់​ស្ត្រី យក​ល្អ គួរតែ​នោម​ចេញ​ភ្លាមៗ ក្រោយ​ពី​ការ​រួមភេទ ត្រូវបាន​បញ្ចប់ ដើម្បី​កុំឲ្យ​មេ​ជីវិត​ឈ្មោល មាន​ឱកាស​ទៅ​ដល់​បង្ហួរនោម​ទាន់​។ បន្ទាប់មកទៀត ចូរ​លាង​សម្អាត​ធម្មតា ដើម្បី​កំចាត់​ចោល រាល់​មេ​ជីវិត​ឈ្មោល ដែល​អាច​នៅ​មាន​។
  • ​យក​ល្អ គួរតែ​ប្រើ​ថ្នាំ​គ្រាប់​ពន្យារកំណើត​បន្ទាន់ ក្រោយ​ពី​រួមភេទ​រួច​។
  • ​សម្រាប់​បុរស យក​ល្អ គួរតែ​ទៅ​ជួប​គ្រូពេទ្យ និង​ពិគ្រោះ​អំពី ការឆ្លង​ជំងឺ​កាមរោគ ជាពិសេស បើសិន​ជា​អ្នក មិន​មាន​ទំនាក់ទំនង ស្នេហា​ភេទ​ដូចគ្នា​នោះ​ទេ​។ ស្ត្រី ក៏​គួរតែ​ធ្វើ​ដូច​គ្នា​ដែរ​។
  • ​ស្ត្រី ក៏​គួរតែ​ធ្វើតេស្ត រក​ការ​មាន​ផ្ទៃពោះ​ដោយ​ខ្លួនឯង នៅ​មួយ​សប្តាហ៍​ក្រោយ ឬ​ឃើញថា​អត់​មាន​មក​រដូវ​។​
  • ​ចូរ​ព្យាយាម និង​វិភាគ​ទៅលើ​មូលហេតុ ដែលរ​ហែក​ស្រោម​នេះ ដូច្នេះ លើក​ក្រោយ អ្នកនឹង​លែង​មាន​កំហុស​នេះ​ទៀត​ហើយ​៕
     

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី22 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។