ស្រ្ដីមករដូវគួរញុំាអ្វីខ្លះ?

នារី​ពេល​មក​រដូវ​មាន​ការលំបាក ពីព្រោះថា​ពួកគេ​នឹង ​ជួប​បញ្ហា​ជាច្រើន ទាំង​ការឈឺ​ចុកចាប់ ទាំង​ការ​ដើរហើរ ទាំង​ការ​ស្លៀកពាក់ គឺ​មាន​អារម្មណ៍​ថា មិន​មាន​ផាសុខភាព​ ដូច​ពេល​ធម្មតា​ឡើយ ជាពិសេស នៅក្នុង​ដំណាក់កាល​នេះ នារី​ងាយ​បញ្ចេញ​ អារម្មណ៍​ឆេវឆាវ ខឹង​ក្រោធ​។តោះ​ដោះស្រាយ​ទាំងអស់គ្នា​៖

1. ទទួលទាន ផ្លែ​ឈើ​ដែល​មាន វីតាមីន​សេ ព្រោះ​វា​ជួយ​ឲ្យ​អារម្មណ៍​ស្រស់ស្រាយ និង​មិន​រក្សា​ស្បែក​ឲ្យ​ស្រស់ថ្លា​។​

2. ទទួលទាន អាហារ​ត្រជាក់ៗ ដូចជា​ចាហួយខ្មៅ សា​រ៉ា​យ ព្រះ​ក្រុង ទឹក​សណ្តែក​។លើកលែង​ទឹកដូង កុំ​ផឹក​ទឹកដូង កំឡុង​ពេល​មក​រដូវ​ឲ្យសោះ ព្រោះ​វា​នឹង​ធ្វើឲ្យ​អាក់ដំណើរ ហើយ​រដូវ​ធ្លាក់​មក​មិន​អស់​។វា​នឹង​ល្អ ប្រសិនបើ​អ្នក​ផឹក​ទឹកដូង នៅពេល​រដូវ​មក​អស់ គឺ​វា​នឹង​ជួយ​ឲ្យ​ស្បែក​អ្នក​ចាំ មិន​ចាស់​។​

3. នៅ​ពេល​មក​រដូវ ជា​ពេល​ដែល​ឈាម​កក្វក់​ ហូរ​ចេញពី​ខ្លួន​ស្ត្រី ហេតុ​នេះ​ស្ត្រី ​នឹង​មាន​ភាព​នឿយហត់​ ខុស​ធម្មតា ដូច្នេះ គួរ​ទទួល​ទាន​អាហារ ដែលមាន ប្រូតេអ៊ីន ដូចជា ត្រី សាច់ និង បន្លែ​។តែ​គួរ​តម​ចំពោះ​សារជាតិ​ខ្លាញ់ និង​ស៊ុត ព្រោះ​ងាយ​បណ្តាលឲ្យ​ចេញ​មុន​បាន​។​

4. ទ​ទួលទានដំណេកឲ្យ​គ្រប់គ្រាន់ ព្រោះ​ជា​ពេល​ដែល​អ្នក ត្រូវកា​រការ​សម្រាក ច្រើន​ជាង​ធម្មតា​។​ហើយ​បើសិនជា ឡើង​កម្តៅ​ខ្លាំង​ឬ​ឈឺ​ក្បាល​ រាល់​ខែ​មិន​លោះ គួរ​ជួប​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​៕

ប្រភព៖ kamsanradio

  • ស្រ្ដីមករដូវគួរញុំាអ្វីខ្លះ?已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/03/22  Category:សុខភាព
Tags: