ពន្លឺស្មាតហ្វូន ធ្វើឲ្យខូចភ្នែក

សុខភាព៖ អ្នកជំនាញផ្នែកសុខភាព បានបង្ហាញពីការសិក្សាមួយ ដែលបានបង្ហាញដែរថា ទូរស័ព្ទដៃអាចធ្វើឲ្យ យើងខូចភ្នែក ព្រោះពន្លឺ ដែលជះចេញ ពីអេក្រង់របស់វា មានផលប៉ះពាល់យ៉ាងខ្លាំង នេះបើយោងតាម BoldSky បានចុះផ្សាយ។

ជាពិសេសប្រសិនបើអ្នកប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន គឺមានហានិភ័យកាន់តែខ្ពស់ ពន្លឺដែលបាញ់ផ្ទាល់ ចូលទៅភ្នែក វានឹងធ្វើឲ្យភ្នែកស្ងួត ដូច្នេះជំងឺមហារីក អាចត្រូវបានកើតឡើង ហើយអាចពិការភ្នែកផងដែរ។

ក្នុងពេលថ្មីៗនេះ បុរសវ័យ៤០ឆ្នាំម្នាក់ ត្រូវបានវេជ្ជបណ្ឌិតធ្វើរោគវិនិច្ច័យ ឃើញថាមានជំងឺ មហារីកភ្នែក ដោយសារតែគាត់ មានទម្លាប់លេងទូរស័ព្ទ ស្មាតហ្វូនមុនពេលគេង។

ដូច្នេះហើយ ក្រុមអ្នកជំនាញបានផ្តល់អនុសាស្ត្រ ឲ្យមានការប្រុងប្រយ័ត្ន ចំពោះការប្រើប្រាស់ ស្មាតហ្វូន ដើម្បីគេចផុតពី គ្រោះថ្នាក់។
សម្រាប់ពន្លឺ ស្មាតហ្វូននេះដែរ ត្រូវបានអ្នកជំនាញ បង្ហាញផងដែរថា វាក៏ធ្វើឲ្យមនុស្សឆាប់ធាត់ និងខូចសុខភាពផងដែរ ។

ក្រៅពីបញ្ហាទាំងនេះ ស្មាតហ្វូន ត្រូវបានគេរកឃើញថា វាបានធ្វើឲ្យមនុស្ស លែងចង់និយាយ រកគ្នា ទោះអង្គុយក្បែរគ្នា យ៉ាងណាក៏ដោយ ពោលគឺបានបំផ្លាញ មនោសញ្ជេតនារបស់អ្នក (ក្បែរគ្នាលេងតែស្មាតហ្វូន)៕

ប្រភព៖ lookingtoday

  • ពន្លឺស្មាតហ្វូន ធ្វើឲ្យខូចភ្នែក已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/03/22  Category:សុខភាព
Tags: