Pep នៅ​តែ​ដឹកនាំ Man City ទោះ​មិន​បាន​លេង​នៅ Champions League

Pep Guardiola នឹង​នៅ​តែ​ទៅ​ដឹកនាំ​នៅ Manchester City រដូវ​កាល​ក្រោយ ​បើ​ទោះ​ជា​ក្លឹប​គ្មាន​កៅអី​នៅ UEFA Champions League ក៏​ដោយ។

 

Pep នៅ​តែ​ដឹកនាំ Man City ទោះ​មិន​បាន​លេង​នៅ Champions League

 

បរាជ័យ​ទល់​នឹង Manchester United បាន​ធ្វើ​ឲ្យ City ដែល​បច្ចុប្បន្ន​ដឹកនាំ​ដោយ លោក Manuel Pellegrini មិន​ច្បាស់ពី​តំណែង Top 4 ដែល​​ធ្វើ​ឲ្យ​មាន​ការ​ពិភាក្សា​កើត​ឡើង​ពីអនាគត​របស់ លោក Pep ដែល​ត្រូវ​មក​ដឹកនាំ​នៅរដូវកាល​ក្រោយ​ ក្រោយ​ចុះ​កុងត្រា​៣ឆ្នាំ ជាមួយ​ក្លឹប។

 

ទោះ​ជា​យ៉ាង​នេះ​ក្ដី ​ប្រភព​ពី BBC បញ្ជាក់​ថាគ្មាន​ហេតុផល​ណា​ដែលធ្វើ​ឲ្យ​អ្នក​ចាត់ការ​វ័យ៤៥ឆ្នាំ លែង​មក​ដឹក​នាំ Man City នោះ​ទេ​ ទោះ​ជា​ក្លឹប​បាន​លេង​ត្រឹម​កម្មវិធី Europa League ក៏​ដោយ ហើយ Pep នឹង​នៅ​តែ​មក​កាន់​ទឹកដី Etihad នៅ​​ខែ​កក្កដា​តាម​ការ​គ្រោង​ទុក។

 

បន្ទាប់​ពី​ចាញ់ Man Utd ១-០ ក្រុម Man City ពេល​នេះ​ស្ថិត​នៅ​លេខ​៤ មាន​១​ពិន្ទុ​ប៉ុណ្ណោះ​លើ​ក្រុម​លេខ​៥ និង លេខ៦ ក្រោយ​លេង​បាន ៣០ប្រកួត។ បើ​សិន​ជា​ពួកគេ​អត់​កៅអី Champions League មែន​នោះ លោកPep អាច​ត្រូវ​ដឹកនាំ​ក្រុម​លេង​នៅ​កម្មវិធី Europa League ជា​លើក​ដំបូង ក្នុង​អាជីព​ជា​អ្នក​ចាត់ការ​របស់​ខ្លួន៕

 

ចុចអាន៖ Ronaldo ចង់​ជួល​អង្គរក្ស​ច្រើន​​នាក់ ដើម្បី​ការពារ​ម្ដាយ

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC