Joe Hart & Sterling របួស​​ ត្រូវ​​​អវត្តមាន​​ពី​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស

កីឡាករ​របស់​ក្រុម​ Manchester City ២​នាក់​គឺ អ្នកចាំទី ​Joe Hart ​និង​ខ្សែ​បម្រើ​ Raheem Sterling ​បាន​ដក​ខ្លួន​ពី​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ ​ដែល​ត្រូវ​ប្រកួត​មិត្តភាព​នៅ​ចុង​សប្ដាហ៍​នេះ​ បន្ទាប់​ពី​ពួកគេ​រង​របួស​កាល​​ក្រុម​មេឃ​ខៀវ​ ចាញ់​​ក្រុម​ Manchester United យប់​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

 

Joe Hart & Sterling របួស​​ ត្រូវ​​​អវត្តមាន​​ពី​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស

 

Joe Hart & Sterling របួស​​ ត្រូវ​​​អវត្តមាន​​ពី​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស

 

Sterling ​បាន​រង​របួស​ក្រលៀន​នៅ​តង់​ទី​១ ​អំឡុង​​ពេល​ប្រកួត​ Man Utd កំពុង​នាំ​មុខ​ Man City ១-០ ខណៈ​ដែល​ Joe Hart ​​រង​របួស​សាច់ដុំ​កំភួន​ជើង​ ​ត្រូវ​ដូរ​ចេញ​នៅ​​ដើម​តង់​ទី​២​ផង​ដែរ។ បើ​តាម​អ្នកចាត់ការ​ក្រុម​មេឃ​ខៀវ​​ Manuel Pellegrini បាន​​ឲ្យ​ដឹង​ កីឡាករ​២​នាក់​នេះ អាច​នឹង​អវត្តមាន​យ៉ាង​តិច​រយៈពេល​១​ខែ ​ត្រូវ​អវត្តមាន​ពី​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស និង​​​​​អវត្តមាន​ពេល​ Man City ប៉ះ​ PSG នៅ​ UEFA Champions League ទៀត​ផង។

 

បន្ទាប់​ពី​ឮដំណឹង​នេះ​ លោក​ Roy Hodgson ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ​បាន​កោះ​ហៅ​អ្នកចាំទី Tom Heaton ​របស់​ក្រុម​ Burnley ​មក​ពី​លីគ​លំដាប់​ទី​២ Championship ​សម្រាប់​ទំនុក​បម្រុង​ជួយ​ក្រុម​ឡើង​វិញ ប៉ុន្តែ​​លោក​ពុំ​បាន​កោះហៅ​ខ្សែ​បម្រើ​រូប​ណា ដើម្បី​ជំនួស​តំណែង​ Sterling ឡើយ។

 

Joe Hart & Sterling របួស​​ ត្រូវ​​​អវត្តមាន​​ពី​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស

អ្នកចាំទី Tom Heaton ​របស់​ក្រុម​ Burnley

 

​តោ​កំណាច​អង់គ្លេស នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ Berlin ​ដើម្បី​​ប្រកួត​​មិត្តភាព​​ទល់​នឹង​ក្រុម​ជើង​ឯក​ពិភពលោក ​ឥន្ទ្រី​ដែក​អាល្លឺម៉ង់ នៅ​យប់​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ មុន​ពេល​ត្រឡប់​​ទៅ​ទឹកដី​អង់គ្លេស​វិញ ប៉ះ​ក្រុម​​ទឹក​ក្រូច​ហូឡង់​ ​នា​កីឡដ្ឋាន​ Wembley ​​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ៕

 

-ចុចអាន៖ Sterling ​​​​ដាក់​​​លក់​​ផ្ទះ​​ធំ​​ស្កឹមស្កៃ​នៅ​​ក្រុង​​ Liverpool តម្លៃ​​២,៣លាន​ដុល្លារ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ Sky Sports | Mirror