Arsenal សង់​ទីលាន​បាល់ទាត់​សម្រាប់​កុមារ​នៅ​អ៊ីរ៉ាក់

​ក្លឹប Arsenal នឹង​​សាងសង់​ទីលាន​បាល់ទាត់​​មួយ​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​នៅ​អ៊ីរ៉ាក់ ដើម្បី​ជួយ​កុមារ​ដែល​រង​គ្រោះ​ដោយ​សារ​សង្រ្គាម ឲ្យ​ចេះ​លេង​បាល់។
Arsenal សង់​ទីលាន​បាល់ទាត់​សម្រាប់​កុមារ​នៅ​អ៊ីរ៉ាក់

 

ក្លឹប​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍​ប្រទេស​អង់គ្លេស នឹង​បង្វឹក​ដល់​ក្មេង​ប្រុស​ស្រី​ លើ​ទីលាន​បាល់ទាត់​ដែល​ពួកគេ​បាន​សាងសង់​ចំនួន​២ តាម​រយៈ​មូលនិធិ​ Save the Children។

 

កិច្ច​ការងារ​នេះ​ត្រូវ​ដឹកនាំ​ដោយ​កីឡាការិនី Alex Scott ជា​ប្រធាន​ក្រុម​បាល់ទាត់​នារី​របស់ Arsenal ដែល​ជា​អ្នក​ចុះ​ទៅ​ជួប និង​មើល​ពី​ការ​រស់នៅ​ក្មេងៗ​ដោយ​ផ្ទាល់។ នាយ​ប្រតិបត្តិ Arsenal លោក Ivan Gazidis មាន​ប្រសាសន៍​ថា៖ “Arsenal បាន​គិត​ពី​ក្មេង​នៅ​ប្រទេស​អ៊ីរ៉ាក់ ដែល​រស់នៅ​ក្នុង​ភាព​ព្រាត់ប្រាស និង​ត្រូវឃ្លាត​ឆ្ងាយ​ពី​ផ្ទះ​សម្បែង។ ក្លឹប​ចង់​បង្ហាញ​ថាជន​រងគ្រោះ​ទាំង​នោះ​នឹង​មិន​ឯកា​ទេ ហើយ​គ្រប់គ្នា​នៅ​តែខ្វល់​ខ្វាយ​ពីពួកគេ​ជានិច្ច”៕

 

ចុច​អាន៖Guardiola ចង់​នាំ​ Lewandowski ​ទៅ​ Man City

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Metro