Real គ្រោង​​ឲ្យ​ថ្លៃ​ឈ្នួល Bale ​លើ​ Ronaldo​ ​ក្នុង​កុងត្រា​ថ្មី

ក្លឹប​យក្ស​ Real Madrid កំពុង​​លួងលោម​​​ខ្សែ​បម្រើ​ Gareth Bale ​​ឲ្យ​បន្ត​កុង​ត្រា​ថ្មី​ទៀត​​ ដោយ​គ្រោង​​ឲ្យ​ថ្លៃ​ឈ្នួល​កីឡាករ​រូប​នេះ​ខ្ពស់​បំផុត ក្លាយ​ជា​តារា​ “លេខ​១” ​ប្រចាំ​ក្លឹប ​​លើ​ Cristiano Ronaldo ទៀត។ នេះ​បើ​តាម​​កាសែត​អង់គ្លេស​ The Sun ​បាន​ចុះ​ផ្សាយ។

 

Real គ្រោង​​ឲ្យ​ថ្លៃ​ឈ្នួល Bale ​លើ​ Ronaldo​ ​ក្នុង​កុងត្រា​ថ្មី

 

Real គ្រោង​​ឲ្យ​ថ្លៃ​ឈ្នួល Bale ​លើ​ Ronaldo​ ​ក្នុង​កុងត្រា​ថ្មី

 

បច្ចុប្បន្ន​ Ronaldo ​គឺជា​កីឡាករ​ដែល​មាន​ថ្លៃ​ឈ្នួល​ខ្ពស់​ដាច់​គេ​នៅ​ក្រុម​ Real Madrid និង​ជា​កីឡាករ​ម្នាក់ ក្នុង​ចំណោម​កីឡាករ​ដែល​មាន​ថ្លៃ​ឈ្នួល​ច្រើន​បំផុត​​លើ​លោក​ផង​ដែរ។ ប៉ុន្តែ​បើ​តាម​សេចក្ដីរាយការណ៍​​ចុង​ក្រោយ ក្លឹប​ស្ដេច​ស គ្រោង​នឹង​​ឲ្យ​ថ្លៃ​ឈ្នួល​ Bale លើ​ CR7 វិញ ​ដោយ​​ចង់​ឲ្យ​បន្ថែម​កិច្ច​សន្យា​​២​ឆ្នាំ​ទៀត។

 

​តារា​ឆ្នើម​ជម្រើស​ជាតិ​វែល​ Bale ​នៅ​ជាប់​កិច្ចសន្យា​​ចាស់​ជាមួយ​ Real ដល់​ឆ្នាំ​២០១៩ ប៉ុន្តែ​​កន្លង​មក​មាន​ក្លឹប​​មួយ​ចំនួន​​ដូច​ជា Bayern Munich និង​ Paris Saint-Germain ចង់​បាន​ខ្សែ​បម្រើ​ស្លាប​រូប​នេះ ទើប​ក្លឹប​ Real បារម្ភ​ចង់​បន្ថែម​កិច្ចសន្យា​២​ឆ្នាំ​​ទៀត​ ​ដល់​ឆ្នាំ​២០២១ តែ​ម្ដង។

 

Real គ្រោង​​ឲ្យ​ថ្លៃ​ឈ្នួល Bale ​លើ​ Ronaldo​ ​ក្នុង​កុងត្រា​ថ្មី

 

Bale ​បាន​បំបែក​កំណត់ត្រា​របស់​ Gary Lineker ​អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​ FC Barcelona កាល​ពី​យប់​ថ្ងៃ​អាទិត្យ ដោយ​ក្លាយ​ជា​កីឡាករ​ចក្រភព​អង់គ្លេស ដែល​ស៊ុត​បាន​ច្រើន​​ជាង​គេ​នៅ​ La Liga។ អតីត​កីឡាករ​ក្រុម​ Tottenham Hotspur រូប​នេះ ស៊ុត​បាន​៤៣​គ្រាប់ ​ក្នុង​ការ​​បង្ហាញ​ខ្លួន​ឲ្យ​ Real ៧៦​ប្រកួត​ក្នុង​លីគ៕

 

-ចុចអាន៖ Pique ​ប្រាប់​ឈ្មោះ​កីឡាករ​៣​នាក់ ដែល​ខ្លួន​យល់​ថា​ពិបាក​បិទ​បំផុត

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ Sport-English | The Sun