គណៈរដ្ឋមន្ត្រី​របស់​បុរស​ខ្លាំង​ ក្រោយ​ការ​រុះរើ​ក្បាល​រីក​កាន់តែ​ធំ​ មាន​សមាជិក​ចំនួន​ជិត​២៥០​នាក់​

​ក្រោយ​ការ​រុះរើ​គណៈរដ្ឋមន្ត្រី​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ដែល​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ពេល​ខាង​មុខ​នេះ​ មិន​បាន​ធ្វើ​ឲ្យ​ចំនួន​សមាជិក​រាជរដ្ឋាភិបាល​មានការ​ថមថយ​ចុះ​នោះ​ទេ​ ប៉ុន្តែ​បែរជា​មាន​កំណើន​កើនឡើង​ "​ក្បាល​រីក​កាន់តែ​ធំ​"​ ទៅ​វិញ​ ពោល​គឺ​សមាជិក​រាជរដ្ឋាភិបាល​មាន​ចំនួន​រហូត​ដល់​ទៅ​ជិត​២៥០​នាក់​ ខណៈ​ទីប្រឹក្សា​រាជរដ្ឋាភិបាល​ ទីប្រឹក្សា​-​ជំនួយការ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ និង​ទីប្រឹក្សា​-​ជំនួយការ​អម​ក្រសួង​-​ស្ថាប័ន​មាន​ចំនួន​រាប់រយ​នាក់​ទៀត​ ដែល​ត្រូវ​ចំណាយ​ថវិកាជាតិ​ជា​ញើស​ឈាម​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​ដ៏​ច្រើន​គ​គោក​ក្នុង​១​ខែៗ​ ។​

​តួលេខ​ត្រួតៗ​នៃ​សមាជិក​រាជរដ្ឋាភិបាល​របស់​បុរស​ខ្លាំង​ក្រោយ​ការ​រុះរើ​គណៈរដ្ឋមន្ត្រី​នា​ពេល​ខាង​មុខ​ឆាប់ៗ​នេះ​ រួម​មាន​ដូច​ខាងក្រោម​ ៖

១-​នាយក​រដ្ឋមន្ត្រី​ ចំនួន​០១​នាក់​
២-​ឧបនាយករដ្ឋមន្ត្រី​ និង​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​នៃ​បណ្តា​ក្រសួង​ ចំនួន​០៤​នាក់​
៣-​ឧបនាយករដ្ឋមន្ត្រី​ មិន​កាន់​តំណែង​ក្នុង​ក្រសួង​ ចំនួន​០៤​នាក់​
៤-​ទេស​រដ្ឋមន្ត្រី​ និង​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​នៃ​បណ្តា​ក្រសួង​ ចំនួន​០៧​នាក់​
៥-​ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​ (​មិន​កាន់​តំណែង​ក្នុង​ក្រសួង​)​ ចំនួន​១១​នាក់​
៦-​រដ្ឋមន្ត្រី​នៃ​បណ្តា​ក្រសួង​ ចំនួន​១៧​នាក់​
៧-​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ និង​កាន់​តំណែង​ជា​រដ្ឋលេខាធិការ​នៃ​បណ្តា​ក្រសួង​ ចំនួន​០៤​នាក់​
៨-​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​មិន​កាន់​តំណែង​ក្នុង​ក្រសួង​ ចំនួន​១០​នាក់​
៩-​រដ្ឋលេខាធិការ​នៃ​បណ្តា​ក្រសួង​ និង​រដ្ឋលេខាធិការដ្ឋាន​ ចំនួន​១៨៩​នាក់​ ៕​

គណៈរដ្ឋមន្ត្រី​របស់​បុរស​ខ្លាំង​ ក្រោយ​ការ​រុះរើ​ក្បាល​រីក​កាន់តែ​ធំ​ មាន​សមាជិក​ចំនួន​ជិត​២៥០​នាក់​

Related