Fan តក់ស្លុតយ៉ាងខ្លាំង ពេលបានឃើញ រូបថតចាស់ៗ របស់ស្រីស្អាត Taeyeon!

កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ នាង Taeyeon សមាជិកក្រុមចម្រៀង Girls’ Generation បានធ្វើឲ្យអ្នកគាំទ្រ តក់ស្លុតពេលបានឃើញ រូបថតចាស់ៗរបស់នាង។

ចំពោះក្រុម Girls’ Generation ជាក្រុមចម្រៀងស្រីមួយ ដែលត្រូវបានគេចោទប្រកាន់ខ្លាំងបំផុត ទៅលើរឿង កែសម្ផស្ស ក្នុងឧស្សហកម្មតន្រ្តី K-Pop។ ហើយស្រាប់តែថ្មីៗនេះដែរ មានរូបថតចាស់ៗ របស់នាង Taeyeon  បានលេចឡើង ដែលធ្វើឲ្យអ្នកគាំទ្រ ចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះវាពិតជាខុសគ្នា ជាមួយនឹងរូបថតបច្ចុប្បន្នណាស់។

គេហទំព័រកូរ៉េមួយ បានឲ្យដឹងថា​ អ្នកលេងបណ្តាញសង្គម បានតក់ស្លុត ពេលបានឃើញរូបថតកាលពីមុនរបស់នាង Taeyeon ហើយថែមទាំងសរសេរថា "ខ្ញុំមិនមែនជាអ្នកគាំទ្រប្រឆាំងនោះទេ តែខ្ញុំបានឆែកឃើញក្នុង វេបសាយ។​ ខ្ញុំមើលរូបថតនេះ ហើយថែមទាំងគិតថា វាមិនមែនជានាង ​Taeyeon ទៀតផង។ នាងពិតជាមាន ភាពខុសប្លែកគ្នាយ៉ាងខ្លាំង ជាមួយពេលបច្ចុប្បន្ននេះ។ វាបានបង្ហាញឲ្យឃើញថា​ នាងបានវះកាត់ត្របកភ្នែក២ជាន់មែនទេ? ខ្ញុំមានន័យថា​ នាងនៅតែស្រស់ស្អាត តែវាពិតជាតក់ស្លុតខ្លាំងណាស់"

តោះមើលរូបថតរបស់នាង Taeyeon កាលពីមុន​ និងបច្ចុប្បន្នខុសគ្នាមែនដែរទេ?

Fan តក់ស្លុតយ៉ាងខ្លាំង ពេលបានឃើញ រូបថតចាស់ៗ របស់ស្រីស្អាត Taeyeon!
Fan តក់ស្លុតយ៉ាងខ្លាំង ពេលបានឃើញ រូបថតចាស់ៗ របស់ស្រីស្អាត Taeyeon!
រូបថតរបស់នាង នាពេលបច្ចុប្បន្ន

Fan តក់ស្លុតយ៉ាងខ្លាំង ពេលបានឃើញ រូបថតចាស់ៗ របស់ស្រីស្អាត Taeyeon!
Fan តក់ស្លុតយ៉ាងខ្លាំង ពេលបានឃើញ រូបថតចាស់ៗ របស់ស្រីស្អាត Taeyeon!
រូបថតរបស់នាង កាលពីមុន

ប្រភព៖ Koreaboo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload