ស្មាតហ្វូន LG X screen មានលក់នៅអឺរ៉ុបហើយក្នុងតម្លៃ….

ស្មាតហ្វូន LG X screen មានលក់នៅអឺរ៉ុបហើយក្នុងតម្លៃ....

ក្រុមហ៊ុន LG បានប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មី គឺស្មាតហ្វូនស៊េរី X ដែលបាននាំយកមកនូវស្មាតហ្វូនស៊េរី X ដំបូងគេបង្អស់ចំនួន2 គឺ X cam

និង X screen មកបង្ហាញនៅក្នុងព្រឹត្តិការណ៍ MWC កាលពីខែមុនកន្លងទៅនេះ ។ ឥឡូវនេះក្រុមហ៊ុនចាប់ផ្តើមលក់ស្មាតហ្វូន LG X screen

នៅក្នុងទ្វីបអឺរ៉ុបហើយគឺនៅក្នុងប្រទេសហូឡង់ តាមរយៈគេហទំព័រ woos.nl ក្នុងតម្លៃ 343.64 អឺរ៉ូ ដែលប្រហែលនឹង 386.70 ដុល្លា (អាមេរិក) ។
ស្មាតហ្វូន LG X screen ដើរដោយស៊ីភីយូ quad-core 1.2 GHz, មានអេក្រង់ទំហំ 4.93 inch ជាប្រភេទ IPS LCD, មានរ៉េមទំហំ 2 GB មេម៉ូរី
ម៉ាស៊ីនទំហំ 16 GB និងមានថាមពលថ្មទំហំ 2,300 mAh ។ ចំពោះកាមេរ៉ាក្រោយមានទំហំ 13 MP និងកាមេរ៉ាមុខមានទំហំ 8 MP,

ស្មាតហ្វូននេះដំនើរការដោយប្រព័ន្ធប្រតិបត្តិការ Android 6.0 Marshmallow ។ សំរាប់ស្មាតហ្វូន LG X ស៊េរីផ្សេងទៀត រួមមាន X max, X

speed, X style និង X power ហើយគេរំពឹងទុកថាស្មាតហ្វូនទាំងនេះនឹងចេញនៅក្នុងឆ្នាំនេះ បើទោះជាយឺតបន្តិចក៏ដោយ ។

ស្មាតហ្វូន LG X screen មានលក់នៅអឺរ៉ុបហើយក្នុងតម្លៃ....

ស្មាតហ្វូន LG X screen មានលក់នៅអឺរ៉ុបហើយក្នុងតម្លៃ....

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ

->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group
iOSPlus
ស្មាតហ្វូន LG X screen មានលក់នៅអឺរ៉ុបហើយក្នុងតម្លៃ....

->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook

Sovann2.com
ស្មាតហ្វូន LG X screen មានលក់នៅអឺរ៉ុបហើយក្នុងតម្លៃ....

ចុះថ្ងៃទី22 ខែមិនា ឆ្នាំ 2016 ម៉ោង 10:30 ព្រឹក

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ