រឿង​វាលស្រែ​ស្នេហ៍​ខ្ញុំ (​ជា​ភាគ​បន្ត​)

អរុណ​៖ ឯង​កុំ​គិត​អ​ញ្ចឹ​ង ! ទោះជា​បង​មាន​គ្នា​មិន​គ្រប់​ក៏​ដោយ យើង​ហាត់​បាន​ប៉ុនណា យក​ប៉ុណ្ណឹង​ទៅ ! បង​សន្យា​ថា​នឹង​ខំ​រក​ប្រាក់​ឲ្យ​ឯង​រៀន​រហូត​ដល់​ចប់​មហា​វិទ្យា​ល័យ ! មិន​ឲ្យ​ឯង​នៅ​ធ្វើស្រែ ឬ​ក៏​លេងភ្លេង​កំ​ប៉ិច​កំប៉ុក​ដូច​ជា​បង​នៅ​ពេល​នេះ​ទេ​! ឯង​គិតតែ​តាំងចិត្ត​រៀន​ឲ្យ​បាន​ល្អ​ទៅ​បាន​ហើយ​!

នៅផ្ទះ​វុ​ធ​នៅ​បន្ទប់​ដាក់​ឧបករណ៍​ភ្លេង​។   វ៉ា​ន់ នឿ​ន និង​កែម​ដែល​កំពុង​ជូត​សម្អាត​ឧបករណ៍​ភ្លេង
វ៉ា​ន់​៖ យើង​គិត​ថា​ក្រុម​ភ្លេង​របស់​យើង​នេះ​ជា​ក្រុម​ភ្លេង​កំ​ប៉ិច​កំប៉ុក ត្រូវ​ស្វែងរក​ឫសគល់ និង​ចំណុចខ្សោយ​ខ្លួនឯង​ឲ្យ​ឃើញ​ថា ត្រូវធ្វើ​យ៉ាងម៉េច​ដើម្បី​ផ្លាស់​ប្ដូរ​លទ្ធផល​ដែល​យើង​បាន​ទទួល​សព្វ​ថ្ងៃនេះ​! មិន​ថា​មុខ​ជំនាញ​អ្វី មុខរបរ​អ្វី​ទេ បើ​យើង​តាំងចិត្ត​ថា​ធ្វើ​អ្វីមួយ ឬ​ក៏​រៀន​អ្វីមួយ ត្រូវ​តែ​ឲ្យ​ចេះ​ប្រាកដ​! ដូច​ជា​ពាក្យចាស់​ថា ចេះ​ដប់​មិន​ស្មើ​អ្នក​ប្រសព្វ​មួយ​! ធ្វើ​ជា​តន្ត្រីករ មិន​ត្រឹមតែ​ចេះ​ទេ ត្រូវ​តែ​ប្រសព្វ​ទៀត គួប​ផ្សំ​នឹង​ទេព​កោសល្យ​ពី​កំណើត​ផង ទើប​ក្លាយទៅជា​អ្នក​តន្ត្រី​ខ្លាំង​ម្នាក់​បាន​! សំខាន់​បំផុត​គឺ​ត្រូវ​តស៊ូ​ហាត់​រៀន​បង្កើន​សម​ត្ថិ​ភាព​ខ្លួនឯង​ជា​មុន​សិន​! ហើយ​សម​ត្ថិ​ភាព​ទាមទារ​ឲ្យ​ពួក​យើង​ទាំងអស់​គ្នា​នេះ ពូកែ​ស្មើរ​ដៃ​គ្នា​! បើ​មាន​អ្នក​ខ្លាំង មាន​អ្នក​ខ្សោយ ក្នុង​ក្រុម​មិន​អាច​រីក​ចម្រើន​ទៅ​មុខ​ទេ​! វា​នៅ​តែ​ទាញ​គ្នា​ចុះឡើង​ៗ​ដូច​គេ​អូស​ទូក​អ​ញ្ចឹ​ង​!

អរុណ និង រ៉េ​ត​ដើរ​ចូល​មក​ដល់
កែម​៖ អូស៍  នោះ រុណ​មក​ដល់​ហើយ​! ថ្ងៃនេះ​ម៉េច​ក៏​យូរ​ម្ល៉េះ​ទម្រាំ​តែ​បាន​ហាត់​សម ល្ងាច​បាត់​ទៅ​ហើយ​!
អរុណ​៖ សុំ​ទោស​! ថ្ងៃនេះ​គ្នា​ជាប់រវល់​បន្ដិច​ព្រោះ​ម៉ែ​មិនសូវ​ជា !

កែម​ទះ​ស្មា​រ៉េ​ត
កែម​៖ ចុះ​អា​កូន​ក្ដិ​ប​មនុស្ស​មួយ​នេះ​! វា​មក​ធ្វើ​អី​ដែរ ?

រ៉េ​ត​បង្វិលខ្លួន ធ្វើ​របៀប​កាន់​ហ្គី​តា​ដេញ​បណ្ដើរ ដូច​អ្នកលេង​ហ្គី​តា​នៅ​លើ​ឆាក​ចម្រៀង
រ៉េ​ត​៖ ខ្ញុំ​មក​ហាត់​សមជា​មួយ​ពួក​បង​ៗ​ហ្នឹង​ណា​! កុំ​មើលងាយ​អា​ក្ដិ​ប​មនុស្ស​! ថ្ងៃនេះ​ខ្ញុំ​មក​ហាត់​លេង​ហ្គី​តា​ពី​បង​វ៉ា​ន់​! មាន​ជំនួយ​ពី​ខ្ញុំ ក្រុម​ភ្លេង​របស់​ពួក​បង នឹង​ឆាប់​ល្បី​មិន​ខាន !

វ៉ា​ន់​គ្រវីក្បាល ធ្វើ​មុខ​ហួសចិត្ត យកដៃ​រុញ​ក្បាល​រ៉េ​ត
វ៉ា​ន់​៖ ពូកែ​អួត​ណាស់​វ៉ើ​យ​! អាច្រមក់​នេះ​! មក​រក​ហាត់​ហ្អី​តា​ស្អី ! ស្ពាយ​តែ​ហ្គី​តា​មិន​ចង់​ជាប់​ផង​! នៅ​ខំ​មក​អួត​ទៀត !
កែម​៖ បានជា​មក​ដល់​ជុំ​គ្នា​ហើយ ចាប់ផ្ដើម​ហាត់​តែ​ម្តង​ទៅ !
នឿ​ន​៖ មែនហើយ​ៗ !

ឃើញ​វ៉ា​ន់ នឿ​ន កែម​ប្រគុំ​តន្ត្រី អរុណ​ច្រៀង រ៉េ​ត​ជួយ​វ៉ៃ​ស្គរ រ៉េ​ត​ធ្វើ​ដៃ​ឡើង​ចុះ​តាម​ចង្វាក់ភ្លេង ។
នៅផ្ទះ​ច័​ន្ទ្រ​មាន​រោង​លក់​កាហ្វេ​មុខ​ផ្ទះ មាន​អ្នក​អង្គុយ​ផឹក​កាហ្វេ​បួន​ប្រាំ​នាក់​កំពុង​មើល​ប្រដាល់​ក្នុង​ទូរទស្សន៍  ប្រឹង​តាម​អ្នក​ប្រដាល់
នាំ​គ្នា​ស្រែក​ហ៊ោ ជជែក​គ្នា ខ្លះ​កាន់​បង្គោល​ខៀវ ខ្លះ​កាន់​បង្គោល​ក្រហម​។ ដល់​ការ​ប្រកួត​ប្រដាល់​ចប់ អ្នកខ្លះ​ធ្វើ​មុខរីក​រាយ​ស្រែក​ហ៊ោរ អ្នកខ្លះ​ធ្វើ​មុខជូរ​គ្រវីក្បាល​តិច​ៗ​របៀប​ភ្នាល់​ចាញ់ ។ ពូ​ម្នាក់​ស្រែកហៅ​មីង​ណាត

ពូ​៖ អ្នក​ណាត​អើយ​! គិតលុយ !

ណាត​ដើរ​ចូល​មក​រាប់​ចំនួន​កែវ ឃើញ​ចំនួន​៥​កែវ  រួច​និយាយ​ទាំង​មុខស្មើ
​ណាត​៖ អស់​មួយ​ម៉ឺន !

ពូ​ៗ​នាំ​គ្នា​បើកភ្នែក​ធំ​ៗ
ពូ​ម្នាក់​៖ ហ្អា​ក​! ផឹក​អស់​តែ​៥​កែវ​សោះ​! រាប់​យ៉ាងម៉េច​បានជា​អស់​ដល់​មួយ​ម៉ឺន​នោះ​!     ​ច្រ​លំ​ទេ​ដឹង ?

ណាត​ធ្វើ​មុខ​កាច
ណាត​៖ មិន​ច្រ​លំ​ទេ​! កាហ្វេ​៥​កែវ វា​អស់​ប្រាំ​ពាន់​! ហើយ​នៅ​បូក​ថ្លៃ ទឹកតែ​ពីរ​ប៉ាន់ ! ហើយ​និង​ថ្លៃ​ភ្លើង​ទូរទស្សន៍​ជាង​ពីរ​ម៉ោង​ទៀត​! ខ្ញុំ​គិត​មួយ​ម៉ឺន គឺ​សមរម្យ​ណាស់​ហើយ​ណា !

ពូ​ៗ​បើកភ្នែក​ធំ​ៗ
ពូ​ទី​ពីរ​៖ ថ្លៃ​មើល​ទូរទស្សន៍​ក៏​គិត​ដែរ​ហ្អី ?
ណាត​៖ ត្រូវ​ហើយ​! មួយ​ថ្ងៃ​ៗ នាំ​គ្នា​មក​អង្គុយ​មើល​រាប់​ម៉ោង​! ស្មានថា​ខ្ញុំ​យក​ក្រដាស​    ​ទៅ​បង់ថ្លៃ​ភ្លើង​ឬ​យ៉ាងម៉េច ?  ពូ​ៗ​នាំ​គ្នា​រអ៊ូ
ពូ​ទី​មួយ​៖ គំ​រិះ​អី​គំ​រិះ​!

ពូ​ៗ​ដក​លុយ​ហុច​ឲ្យ​ណាត
ពូ​ទី​១៖ ហក​នេះ​! យក​ទៅ !

មីង​ណាត​យក​មក​លុយ​មក​ទុក
ណាត​៖ តែ​ប៉ុណ្ណឹង​ទៅ វា​ចប់​បាត់​ហើយ​!

ច័​ន្ទ្រ​ជិះ​កង់​ចូល​មក​ដល់​មុខ​រោង​លក់​កាហ្វេ​។ ពេល​ជិះ​មក់​ដល់ ឆ្វែល​វិល​កង់​មួយ​ជុំ ទើប​ចាប់​ហ្វ្រាំង​ឈប់ ធ្វើ​ឬក​ដូច​កូនប្រុស​របៀប​ជិះ​កង់​បង្ហោះ ។ មីង​ណាត​ងាក​មើលទៅ​ច័​ន្ទ្រ
ណាត​៖ អឺ​! នាង​ច័​ន្ទ្រ​! ប្រមូល​តុងទីន​ឲ្យ​ម៉ែ​រួច​អស់ ឬ​នៅ ?

ច័​ន្ទ្រ​ចុះ​ពីលើ​កង់ មាន​កាបូប​លុយ​ស្ពាយ​ជាប់​នឹង​ខ្លួន ដើរ​ចូល​មក​ដោះ​មួក​ពី​ក្បាល បក់​ឲ្យ​រហើយ​បណ្ដើរ រអ៊ូ​បណ្ដើរ
ច័​ន្ទ្រ​៖ ហ៊ើយ​! ក្ដៅ​ចង់​បែក​សន្ទះ​ក្បាល​ទៅ​ហើយ​! ម៉ែ​ឈប់​ធ្វើ​មេ​តុងទីន​ទៅ​! ខ្ញុំ​ធុញ​ណាស់​! អ្នក​ខ្លះទៅ​ទារ​ពី​បី​ដង​ទម្រាំ​តែ​បាន​! ហត់​ណាស់ណា​ម៉ែ !
ណាត​៖ អើ​! ធ្វើ​ស្អី​ក៏​វា​ហត់​ដូច​តែ​គ្នា​ហ្នឹង​! ចេះ​មករ​អ៊ូ​ដាក់​ម៉ែ​ទៅ​កើត​! មិន​ដោយសារ​ធ្វើ​មេ​តុងទីន​ហ្នឹង​ទេ​ហ្អី ? ដែល​ឯង​ទារ​កង់​បាន​កង់ ទារ​ស្អី​បាន​ហ្នឹង​នោះ ! ហុចដៃ​យក​

លុយ​នោះ​លឿន​ៗ​ទាំង​ឪ​ទាំង​កូន ! ដល់​ពេល​ប្រើ​ឲ្យ​ជួយ​ធ្វើការ​ងារ​វិញ រអ៊ូ​ដូច​ឃ្មុំ​យក​ផ្កា  អ​ញ្ចឹ​ង !
ច័​ន្ទ្រ​យក​កាបូប​លុយ មក​រុញ​ដាក់​មុខ​មីង​ណាត ក្របួច​មាត់​ដាក់​ម្ដាយ​របៀប​រប៉ិលរប៉ូច
ច័​ន្ទ្រ​៖ ខ្ញុំ​រអ៊ូ ក៏​រអ៊ូ ធ្វើ ក៏​ធ្វើ​! មិន​បាន​រអ៊ូ​ហើយ ខ្ជិល​មិន​ធ្វើ​ឯណា​ម៉ែ !

នៅផ្ទះ​វ៉ា​ន់ ក្រុម​អរុណ​កំពុង​តែ​លេងភ្លេង​សម​បទ​ចម្រៀង​។ រ៉េ​ត​ដើរ​ចូល​មក​យ៉ាង​លឿន កាន់​កាហ្វេ​បួន​ប្រាំ​ថង់​នៅ​ដៃ​។ អរុណ​អើត​មើលទៅ​រ៉េ​ត
អរុណ​៖ ម៉េច​ក៏​យូរ​ម្ល៉េះ​វ៉ើ​យ​អា​រ៉េ​ត ? គ្រាន់តែ​ទិញ​កាហ្វេ​បួន​ប្រាំ​ថង់ ជាង​ទៅ​សុំ​ភ្លើង   យក្ស​ទៅ​ទៀត !

រ៉េ​ត​រត់​ចូល​មក​ដាក់​ថង់​កាហ្វេ​ព្យូ​រ​ទៅ​នឹង​ដែកគោល​ក្បែរ​មាត់ទ្វារ រូ​ចរត់​ទៅ​ចាប់​ទាញ​ដៃ​អរុណ
រ៉េ​ត​៖ ខ្ញុំ​មាន​ព័ត៌មាន​ទាន់​ហេតុការណ៍​ណា​លោក​បង​! លោក​បង​ចង់​ដឹង ឬ​អត់ ?  បើ​ចង់​ដឹង បើក​ត្រចៀក​ឲ្យ​ធំ​ៗ​ចាំ​ស្ដាប់​ខ្ញុំ​និយាយ​ប្រាប់​!

អរុណ​បើកភ្នែក​ធំ​ៗ​ដាក់​រ៉េ​ត
​អរុណ​៖ រឿង​ស្អី​ទៅ​ព័ត៌មាន​ទាន់​ហេតុការណ៍​ឯង​នោះ​អា​រ៉េ​ត ? ម៉េច​ក៏​អាថ៌​កំបាំង​ម្ល៉េះ​វ៉ី ?

(​នៅ​មាន​ត​)