នគរបាល​ប៉ុស្តិ៍​គគីរ ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ​ប្រើ​ហិង្សា​ក្នុង​គ្រួសារ​

កណ្តាល:
 កំលាំង​នគរបាល​ប៉ុស្តិ៍​គគីរ បានធ្វើការ​ឃាត់ខ្លួន បុរស​ម្នាក់​ពីបទ ប្រើ​ហិង្សា​ក្នុង​គ្រួសារ។ ការឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​ពី​ស្ត្រី​​រង​គ្រោះជា​ប្រពន្ធ បានធ្វើ​ឡើង​កាលពីវេលា​ម៉ោង ជាង​៨ ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៦​ទី ចំណុចកើតហេតុ ភូមិ​ចិន​កោះឃុំ​គគីរ​ស្រុក​កៀន​ស្វាយ ខេត្តកណ្ដាល​។

​ជនរងគ្រោះ​ឈ្មោះ​យស់ យ៉ា​ត ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ  (​ប្រពន្ធ​)។​ជនសង្ស័យ​ឈ្មោះ​អ៊ូច សៅ អាយុ​៤២​ឆ្នាំ មុខរបរ​សន្តិសុខ មាន​ទីលំនៅ​ភូមិកើតហេតុ​ខាងលើ​(​ត្រូវជា​ប្ដី​)​។​

 មុនពេល​កើតហេតុ​ជនសង្ស័យ​ត្រូវជា​ប្ដី​បាន​ផឹកស្រា​ស្រវឹង​មកដល់​ផ្ទះ​រករឿង​ប្រពន្ធកូន​និង​ដេញ​វាយ​ប្រពន្ធ​ព្រមទាំង​វាយ​បំផ្លិចបំផ្លាញ​ផ្ទះសំបែង​បណ្ដាលអោយខូចខាត​និង​ដេញ​ប្រពន្ធ​កូន​មិនអោយ​ដេក​ផ្ទះ​(​បញ្ជាក់​ជនសង្ស័យធ្លាប់ប្រើ​អំពើហិង្សា​លើ​ប្រពន្ធ​កូន​និង​លើ​ឪពុកក្មេក​ជាច្រើនលើក​ច្រើនសារ)​។​

​ក្រោយពី​ទទួល​បណ្ដឹង​ពី​ជនរងគ្រោះ​កំលាំង​នគរបាល​ប៉ុស្តិ៍​គគីរ​បាន​ចុះ​ទៅដល់កន្លែងកើតហេតុ​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាលស្រុក​កៀនស្វាយ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

នគរបាល​ប៉ុស្តិ៍​គគីរ ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ​ប្រើ​ហិង្សា​ក្នុង​គ្រួសារ​