រថយន្តក្រុង​បែក​កង់​រេ​ចង្កូត ធ្លាក់​ប្រឡាយ តែ​សំណាងល្អ​គ្មាន អ្នករបួស​និង​ស្លាប់​

បន្ទាយមានជ័យ:
រថយន្តក្រុង​ដឹក​អ្នកដំណើរ​១​គ្រឿង បើ​ក្នុង​ល្បឿន​លឿន ស្រាប់តែ​បែក​កង់​រេ​ចង្កូត ធ្លាក់ប្រឡាយ បណ្តាល​ឲ្យ​អ្នក​​ដំណើរ​នៅលើ​រថយន្ត​ព្រលឹងចុងសក់​គ្រប់គ្នា ប៉ុន្តែសំណាងល្អ​គ្នា​មនុស្ស​របួស និង​ស្លាប់​។​

​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង នៅ​ម៉ោង​ប្រមាណ​៦​ព្រឹក​ថ្ងៃទី​២២ ខែមីនាឆ្នាំ២០១៦​នេះ​នៅលើ​ផ្លូវជាតិ​លេខ​៥ ត្រង់​​ចំណុច​ខាងលិច​ខ្លោងទ្វា​វត្ត​ស្ទឹង​បត់ចម្ងាយ​ប្រមាណ ១០០​ម៉ែត្រ  ក្នុងភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត។​

​តាម​សាក្សី​បាន​និយាយថា​មុនពេល កើតហេតុ​មាន គឺ​ឃើញ​មាន រថយន្តក្រុង​១​គ្រឿងម៉ាក HYUNDAI ពណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ​3B-9០០3​ដែលបើក​ដោយ​ឈ្មោះ ចក់ ភេទ​ប្រុស អាយុ ៥១​ឆ្នាំ នេះ បាន​បើក​ពី​លិច​មក​កើត ក្នុងល្បឿន​លឿន ដែល​ក្នុង​រថយន្ត​មាន អ្នកដំណើរ​៣​នាក់ លុះ​បើក​មកដល់​ចំណុចកើតហេតុ​រថយន្ដ ក្រុង​បាន​ដាច់​កង់ ខាងមុខ​ផ្នែក​ខាងស្ដាំ​បណ្ដាល​ឲ្យ​​រថយន្ដ​រេចង្កូត ធ្លាក់​ចូលក្នុង​ប្រឡាយ ខាងស្ដាំ​ផ្លូវ​តែម្ដង ក្នុង​ហេតុការណ៍​នេះ មិន​បណ្តាល​ឲ្យនរណាម្នាក់​រងរបួស​ឬ​ស្លាប់​បាត់បង់​ ជីវិត​នោះទេ​៕​

រថយន្តក្រុង​បែក​កង់​រេ​ចង្កូត ធ្លាក់​ប្រឡាយ តែ​សំណាងល្អ​គ្មាន អ្នករបួស​និង​ស្លាប់​