ប៉ូលិស​ចាប់ខ្លួន​កូន​កាប់ និង​ចាក់​ម្ដាយបង្កើត នៅ​ក្រុង​ខេមរភូមិន្ទ

កោះកុង:
សមត្ថកិច្ច​ចាប់ខ្លួន កូនប្រុស​ដែល​បាន​ប្រើ​កន្ត្រៃ និង​ពូថៅ ចាក់​និង​វាយ​ម្តាយ​ខ្លួនឯងបណ្តាល​ឲ្យ​រងរបួស​ធ្ងន់​បាន​ហើយ​កាលពី​យប់​ថ្ងៃអាទិត្យ ខណៈ​ប្រុង​ឆ្លងដែនទៅកាន់​ប្រទេស​ថៃ​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​រូបនេះ បាន​និយាយថា ខ្លួន​បាន​ស្រវឹងគ្រឿងញៀន ហើយក៏​ប្រើ​ម្តាយ​ឲ្យ​ទៅ​ទិញ​នំ និង​ទឹកក្រូច ហើយ​ពេលត្រឡប់មកវិញ ម្តាយ​ទិញ​តែ​អូ​អ៊ី​ឈិ និង​មិនបាន​ទិញ​នំ ពេលនោះ​ខ្លួន​ខឹង ក៏​យកកន្ត្រៃ និង​ពូថៅ​ចាក់​និង​កាប់​ទៅ​ម្តាយ​តែម្តង​។​

​ក្រោយ​កាប់ និង​ចាក់​ម្តាយ​រួច ខ្លួន​ក៏រ​ត់ទៅ​ពួន​នៅក្នុង​ព្រៃកោងកាង និង​ដេក​មួយ​យប់បន្ទាប់មក​នៅ​ទៀបភ្លឺ ខ្លួន​ក៏​ចេញពី​ព្រៃកោងកាង រួច​ដើរ​ដោយ​ថ្មើរជើង​តាម​ថ្នល់ឆ្លងកាត់​ស្ពាន​កោះកុង ក្នុង​បំណង​ឆ្លង​ទៅកាន់​ប្រទេស​ថៃ តែ​ក៏ត្រូវ​សមត្ថកិច្ចចាប់ខ្លួនបាន​ក្បែរ​ព្រំដែន​។​

​សូមបញ្ជាក់ថា ហេតុ​ការ​ណ៏​នេះ បានកើត​ឡើង​ការ​ពី​វេលា​ម៉ោង ៩​និង​១៥​នាទី​ព្រឹក ថ្ងៃទី​១៩ ខែមីនា​ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​ខេង​ខូង សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទខេត្តកោះកុង​។​

​ប្រភពពី​លោក​អ៊ំ អ៊ីង អុន ត្រូវជា​ប្តី​ស្ត្រី​វ័យ​ចំណាស់​ជា​ជនរងគ្រោះ​បាន​និយាយថាកូនប្រុស​គាត់​ឈ្មោះ អ៊ុន សេរី​វុ​ធ ភេទ​ប្រុស​អាយុ​២២​ឆ្នាំ ជា​សិស្ស​ជា​មនុស្សញៀន​ថ្នាំ​រហូតដល់​និយាយ​គ្នា​លែង​ស្តាប់ ហើយ​បង្ករឿង​ក្នុង​គ្រួសារ ស្ទើររាល់ថ្ងៃ​ហើយ​មិន​ស្តាប់​ការណែនាំ​ពី​ឪពុកម្តាយ​ឡើយ​។​

​សមត្ថកិច្ច​បាន​និយាយថា ជនរងគ្រោះ​ឈ្មោះ ម៉ៅ មិត្ត អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​ភូមិខេង​ខូង សង្កាត់​ស្ទឹង​វែង​ក្រុង​ខេមរភូមិន្ទ​ត្រូវជា​កូនបង្កើត​ស្ត្រី​រងគ្រោះ​។​

​មុនពេល​កើតហេតុ​កូនប្រុស​គាត់ បាន​ស៊ុំ​លុយ​តែ​ត្រូវ​ប្រពន្ធ គាត់​មិន​ឲ្យ​ហើយ​ប្រពន្ធគាត់​ស្តីបន្ទោស​ឲ្យ​ពេលនោះ​ដែរ​គាត់​ក៏បាន​ចុះ មកលើ​បាវ​ធ្យូង​ទៅ​ដាក់​លើក​ទូកស្រាប់​ប្រពន្ធ​គាត់​ស្រែក​ឲ្យ​ជួយ​គាត់​ឮ​ប្រព័ន្ធ​ស្រែក ដូច្នោះ​ក៏រ​ត់ទៅ​មើលឃើញឈាម​ហូរ​ស្រោច​ពេញ​ខ្លួន គាត់​បាន​ស្រែក​ឲ្យ​គេ​ជួយ តែ​ក្រោយមក​កូនគាត់​បាន​រត់​ចូល​ព្រៃ​បាត់ទៅ​៕

ប៉ូលិស​ចាប់ខ្លួន​កូន​កាប់ និង​ចាក់​ម្ដាយបង្កើត នៅ​ក្រុង​ខេមរភូមិន្ទ

ប៉ូលិស​ចាប់ខ្លួន​កូន​កាប់ និង​ចាក់​ម្ដាយបង្កើត នៅ​ក្រុង​ខេមរភូមិន្ទ