សាលា​រាជធានី​ភ្នំពេញ ចាប់ផ្តើម​ប្រើ​រថយន្ត​បោស និង​លាង​សម្អាត​ធូលី​ដី សម្អាត​ក្រុងភ្នំពេញ​

ភ្នំពេញ:
​រថយន្ត​បោស និង​លាង​សម្អាត​ធូលី​ដី​ដែល​សាលា​រាជធានី​ភ្នំពេញ បាន​បញ្ជា​ទិញ​ពី​ចិន​ចំនួន ៣​គ្រឿង​។ ឥឡូវនេះ បានមក​ដល់ ១​គ្រឿង ចំណែក ២​គ្រឿង​ទៀត នឹង​មកដល់​នា​ដើមខែ​ក្រោយ​។​

​លោក​ឡុង ឌី​ម៉​ង អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា រថយន្ត​២​គ្រឿង​ក្រោយ ជា​ប្រភេទ​បោស និង​លាង​ដូចគ្នានេះ​១ និង​ប្រភេទ​បាញ់​ទឹក​សម្អាត​១​។ លោក​ថា "​គ្រប់គ្នា​ចូលចិត្ត​ស្អាត ខ្ញុំ​ក៏​ចូលចិត្ត​ស្អាតៗ​ដែរ ដូច្នេះ​ត្រូវ​ចូលរួម​ថែរក្សា​ឲ្យ​បាន​ស្អាត​គ្រប់​ទីកន្លែង​"​។​

​ព្រឹក​ថ្ងៃទី​២២ ខែមីនា​នេះ រថយន្ត​បោស និង​លាង​ផ្លូវ​មួយគ្រឿង​បានមក​ដល់​ហើយ ដើម្បី​សម្អាត​ធូលី​-​ដី និង​កាន់តែ​លើក​សម្រស់​ទីក្រុង​ភ្នំពេញ​យើង​បន្ថែមទៀត​។ ក្នុងឱកាស​នោះដែរ លោកប៉ា សុជាតិ​វង្ស អភិបាល​រាជធានី ក៏បាន​ចុះមក​ពិនិត្យមើល​រថយន្ត​នោះ​ផងដែរ​។​

​គួរ​បញ្ជាក់ថា សាលា​រាជធានី​ភ្នំពេញ​យើង បាន​បញ្ជា​ទិញ​រថយន្ត​សម្អាត និង​លាង​ធូលី​-​ដី​តាមផ្លូវ​នេះ​ចំនួន ២​គ្រឿង និង​រថយន្ត​បាញ់​លាង​កា​រ៉ឺ​ឡា​ចំនួន ១​គ្រឿង​ទៀត ហើយ​នៅ​ដើមខែ​ក្រោយ​នឹង​បញ្ជូនមក​គ្រប់​ទាំងអស់​។​

​ប៉ុន្តែ​ទោះជា​មាន​រថយន្ត​លាង​សម្អាត​នេះ​ក្តី ក៏​នៅតែ​ត្រូវការ​កិច្ចការ​ចូលរួម​ថែរក្សា​សម្រស់​រាជធានី​ភ្នំពេញ​យើង ពី​សំណាក់​បងប្អូន​គ្រប់ៗ​រូប​។ ម្នាក់​ចេះ​ទុកដាក់​សំរាម​១ ម្នាក់​បាន​រើស​សំរាម​១ តើ​មាន​សំរាម​មកពីណា​ទៀត បើ​យើង​គ្រប់គ្នា​ចេះ​ទុកដាក់ និង​ថែរក្សា​បរិស្ថាន​យើង​ហើយ​នោះ ដូច្នេះ​សូម​ចាប់ផ្តើម​ពី​យើង​ម្នាក់ៗ​ជាមុនសិន​៕