លោកស្រី ជូ​ឡុង សូ​មួ​រ៉ា ជាប់ឆ្នោត​ជា​ប្រធាន​គណៈកម្មការ​សហភាព​អន្តរ​សភា​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ដើម​សប្តាហ៍​នេះ​បាន​បញ្ជាក់ថា ជា​កិត្តិយស​មួយ សម្រាប់​ស្ត្រី​ខ្មែរ ទូទាំងប្រទេស​កម្ពុជា / An honour for all Cambodian women (*)​នៅក្នុង​សន្និបាត​ទី ១៣៤ នៃ​សហភាព​អន្តរ​សភា (IPU) ដែល​កំពុងតែ​ប្រជុំ​នៅ​ទីក្រុង Lusaka ប្រទេស Zambia ពីថ្ងៃ​ទី ១៩ ដល់ ២៤ មីនា ២០១៦ តំណាងរាស្ត្រ​មកពី​ប្រទេស​កម្ពុជា គឺ​លោកស្រី ជូ​ឡុង សូ​មួ​រ៉ា ត្រូវបាន​អង្គសន្និបាត​តំណាង​ឲ្យ ១៧០ ប្រទេស​បោះឆ្នោត​ថ្ងៃនេះ ឲ្យ​ជាប់ ជា​ប្រធាន​គណៈកម្មការ IPU ទទួលបន្ទុក​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ហិរញ្ញវត្ថុ និង​ពាណិជ្ជកម្ម​។​

​លោក សម រង្ស៊ី បានបញ្ជាក់​បន្ថែមថា​ថ្មីៗ​នេះ មាន​តំណាងរាស្ត្រ​ខ្មែរ ២ រូប​ទៀត ដែល​បាន​ជាប់ឆ្នោត​ជា​ថ្នាក់ដឹកនាំ​ក្នុង IPU គឺ ៖ ទី​១- លោកស្រី ឡោក ខេង (CPP) ជាប់ឆ្នោត​ជា សមាជិកា គណៈកម្មការ លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស និង​ទី​២- លោក ហ៊ុន ម៉ា​នី (CPP) ជាប់ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​វេទិកា​តំណាងរាស្ត្រ​វ័យក្មេង​។​

មហាសន្និបាត​លើក​ទី​១៣៤​របស់ សហភាព​អន្តរ​សភា នៅ​ទីក្រុង​លូ​សា​កា សាធារណរដ្ឋ​ហ្សាំ​បៀ ត្រូវគេ​ដឹងថា មាន​រយ​:​ពេល​៦​ថ្ងៃ គឺ​ចាប់​ផ្តើមឡើង​ពីថ្ងៃ​ទី​១៩ ដល់ ២៤ មីនា  ឆ្នាំ​២០១៦ ហើយ​នៅ​ថ្ងៃទី​២១ មីនា អង្គសន្និបាត​តំណាង​ឲ្យ ១៧០ ប្រទេស​បាន​បោះឆ្នោត​គាំទ្រ លោកស្រី ជូ​ឡុង សូ​មួ​រ៉ា ដែលជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ភ្នំពេញ ជា​ប្រធាន​គណៈកម្មការ IPU ទទួលបន្ទុក​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព ហិរញ្ញវត្ថុ និង​ពាណិជ្ជកម្ម​។​

គណៈប្រតិភូ​សភា​កម្ពុជា​ក៏បាន​ចូលរួម​កិច្ចប្រជុំ​មហាសន្និបាត​លើក​ទី​១៣៤​របស់ សហភាព​អន្តរ​សភា នៅ​សាធារណៈរដ្ឋ​ហ្សាំ​បៀ ផងដែរ​។ សមាសភាព​គណៈប្រតិភូ​សភា​កម្ពុជា មាន​លោកស្រី ជូ​ឡុង សូ​មួ​រ៉ា អនុប្រធាន​គណៈកម្មកា​រ​ទី​៥​រដ្ឋសភា លោក យ៉ង់ សែម អនុប្រធាន​គណៈកម្មកា​រ​ទី​១ ព្រឹទ្ធសភា លោកស្រី ពុំ ស៊ី​ចាន់ អនុប្រធាន​គណៈកម្មកា​រ​ទី​៨​ព្រឹទ្ធសភា លោក អ៊ុំ សា​រឹទ្ធ អគ្គលេខាធិការ​ព្រឹទ្ធសភា លោក ស្រុ​ន ដា​រ៉ា អគ្គលេខាធិការរងរ​ដ្ឋ​សភា​៕

12474035_1066553706734695_8633664899809030216_o