មន្រ្តី​ការ​ប​រ​ទេ​ស​ជ​ប៉ុន​ កោត​ស​រ​សើ​រ​ស​ម្តេ​ច ហ៊ុន ​សែន​ ថា​ប្រើ​ប្រា​ស់​ Facebook ឆ្លើយ​ត​ប​បាន​យ៉ា​ង​ល្អ​ជា​មួយ​ប្រ​ជា​ព​ល​រដ្ឋ​

ភ្នំពេញ៖ លោ​ក​ កៅ គឹម​ហួន រដ្ឋ​មន្រ្តី​ប្រ​តិ​ភូ​អម​នា​យ​ក​រដ្ឋ​ម​ន្រ្តី បាន​ប្រា​ប់​ឲ្យ​ដឹ​ង​ថា ភាគី​ជ​ប៉ុន​តំ​ណា​ង​ដោ​យ​លោ​ក Ma​s​ak​a​z​u Ha​m​a​c​hi អ​នុរ​ដ្ឋ​មន្រ្តី​ក្រ​សួង​កា​រ​ប​រ​ទេ​ស​ជ​ប៉ុ​ន បាន​កោ​ត​ស​រ​សើ​រ​ដ​ល់​ស​ម្តេច ហ៊ុន សែន នា​យ​ក​រដ្ឋ​ម​ន្រ្តី​នៃ​ក​ម្ពុ​ជា​ ដែល​បា​ន​ប្រើ​ប្រា​ស់​បណ្តា​ញ​ស​ង្គ​ម Facebook បា​ន​យ៉ា​ង​ល្អ ក្នុ​ង​កា​រ​ទំ​នា​ក់​ទំ​ន​ង​ជា​មួយ​ប្រ​ជា​ព​ល​រដ្ឋ​។ ភាគីជប៉ុនបានបញ្ជាក់ថា ភាគីជប៉ុនបានសង្កេតឃើញថា សម្តេចតេជោ ហ៊ុន សែន តែង​មាន​ការ​ទំ​នា​ក់​ទំ​ន​ង​ដោ​យ​ផ្ទា​ល់​ជា​មួយ​ប្រ​ជា​ព​ល​រដ្ឋ​ តាមបណ្តាញសង្គម Facebook ដោយមានការឆ្លើយឆ្លង និងអន្តរាគមន៍ជាមួយប្រជាពលរដ្ឋជាប់ជានិច្ច ខុសប្លែកពីលោក ស៊ិន ហ្សូ​អា​បេ​ នាយករដ្ឋមន្រ្តីជប៉ុន ដែលប្រើប្រាស់បណ្តាញសង្គម Facebook ដូចគ្នា តែពុំបានឆ្លើយតបជាមួយនឹងប្រជាពលរដ្ឋដូច លោ​ក​នា​យ​ក​រដ្ឋ​ម​ន្រ្តី​ក​ម្ពុ​ជា​ឡើយ​។ ការលើកឡើងរបស់ភាគីជប៉ុន នាពេលនេះ បានធ្វើឡើងក្រោយពិធីចុះហត្ថលេខារវាងភាគីកម្ពុជា និងភាគីជប៉ុន លើ​ការ​ផ្ត​ល់​ជំ​នួ​យ​ឥ​ត​សំ​ណ​ង​ និងប្រាក់កម្ចីជាង៥៣លានដុល្លារ ដែលជាថវិកាសម្រាប់គ្រោងជួសជុលស្ពានជ្រោយចង្វារ កម្មវិធីបោសសម្អាតមីន និង​ជួស​ជុ​ល​ផ្លូវ​ជា​តិ​លេ​ខ​៥ ដែលបានធ្វើឡើងនៅវិមានសន្តិភាព នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦។ ទឹកប្រាក់ជាង៥៣លានដុល្លារនោះ មានហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់ចំនួន ៤,៧១៥លានយ៉េន សំរាប់អនុវត្តគម្រោង២ […]