តើ​ប្រិយ​មិត្ត​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុកដើម្បី​អ្វីខ្លះ?

ហ្វេស​ប៊ុក ជា​គេហ​ទំព័រ​បណ្តាញ​សង្គម​ដ៏​មាន​ប្រជា​ប្រិយ​ភាព និង​កំពុង​ពេញ​និយម​បំផុត​នៅ​តាម​បណ្តា​ប្រទេស​លើ​ពិភព​លោក ដែល​មនុស្ស​ជា​ច្រើន​ ប្រើ​ប្រាស់​ដើម្បី​ទំនាក់​ទំនង និង​ចែក​រំលែក​នូវ​ព័ត៌មាន​ផ្សេងៗ​ជា​មួយ​មិត្ត​ភក្តិ និង​ក្រុម​គ្រួសារ​តាម​ប្រព័ន្ធ​អ៊ិន​ធឺណែត​បាន​យ៉ាង​ឆាប់​រហ័ស។
បច្ចុប្បន្ន ប្រជា​ជន​ខ្មែរ​រាប់​លាន​នាក់​បាន​នឹង​កំពុង​ប្រើ​ប្រាស់​ប្រព័ន្ធ​ហ្វេស​ប៊ុក​យ៉ាង​ទូលំ​ទូ​លាយ​តាំង​ពី​រាជ​ធានី​ភ្នំពេញ ដល់​ជន​បទ មិន​ថា​ចាស់​មិន​ថា​ក្មេង ទោះបី​ជា​មិន​សូវ​ចេះ​ប្រើ​ប្រាស់​ទូរ​ស័ព្ទ​ទំនើប​ក៏​ដោយ​ចុះ ​ក៏​នៅ​តែ​ចង់​ប្រើ​ទូរ​ស័ព្ទ​ណា​ដែល​អាច​ប្រើ​ហ្វេក​ប៊ុក​បាន​ដែរ ហើយ​តែង​តែ​បើក​មើល​ហ្វេស​ប៊ុក​ទាំង​នោះ​ជា​រៀង​រាល់​ថ្ងៃ។ តើ​ប្រជា​ជន​ខ្មែរ​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ដើម្បី​អ្វីខ្លះ?
តើ​ប្រិយ​មិត្ត​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុកដើម្បី​អ្វីខ្លះ?
បើ​យើង​ក្រឡេក​មើល​នៅ​ក្នុង​ហ្វេស​ប៊ុក ឃើញ​ថា ប្រិយ​មិត្ត​ហ្វេស​ប៊ុក ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក ជា​ការ​កំសាន្ត​នៅ​ពេល​ជួប​ជុំ​គ្នា ដើរ​កំសាន្ត និង​បង្ហាញ​ពី​សកម្ម​ភាព​ផ្សេងៗ​ជា​ដើម ដោយ​បង្ហោះ​នូវ​រូប​ភាព ឬ/និង​សរសេរ​ពី​អារម្មណ៍​រំភើប សប្បាយ​រីក​រាយ ត្រេក​អរ ក្រៀម​ក្រំ កើត​ទុក្ខ​មិន​សុខ​ចិត្ត​ចំពោះ​រឿង​អ្វី​មួយ។ ម្យ៉ាង​វិញ​ទៀត យុវ​សិស្ស យុវ​ជន ក៏ជា​ឱកាស​មួយ​សម្រាប់​ធ្វើ​ការ​ទំនាក់​ទំនង​ និង​ពិភាក្សា​អំពី​មេរៀន ឬ​ចែក​រំឡែក​ឯក​សារ​ទៅ​វិញ​ទៅ​មក ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ បណ្តាញ​សង្គម​ហ្វេស​ប៊ុក ក៏​ជា​កន្លែង​ផ្តើម​ស្នេហា​រវាង​បុរស​ និង​នារី​ផង​ដែរ។
ស្រប​ពេល​នឹង​ប្រព័ន្ធ​ហ្វេស​ប៊ុក កាន់​តែ​រីក​ចំរើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ បាន​បណ្តាល​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ដូចជា ទូរទស្សន៍ វិទ្យុ កាសែត ទស្សនាវដ្តី គេហទំព័រ ជាដើម បាន​ងាក​មក​បង្កើត​ផេក​ហ្វេស​ប៊ុក​យ៉ាង​ព្រោង​ព្រៀត និង​ធ្វើ​ការ​ផ្សព្វផ្សាយ​ដំណឹង ឬ​ព័ត៌​មាន​ផ្សេងៗ​ដល់​ប្រិយ​មិត្ត​ហ្វេស​ប៊ុក។ មិន​តែ​ប៉ុណ្ណោះ​ទេ ការ​ផ្សព្វផ្សាយ​អំពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​ពី​ផលិត​ផល​ផ្សេងៗ​ក៏កើត​មាន​យ៉ាង​ច្រើន​ផង​ដែរ ដែល​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ថា ហ្វេស​ប៊ុក បាន​ក្លាយ​ជា​ឧបករណ៍​មួយ​របស់​អ្នក​ប្រើ​ប្រាស់​ដើម្បី​ធ្វើ​ពាណិជ្ជកម្ម ឬ​ប្រកប​របរ​រក​ស៊ី​មួយ​អ្វី​ជា​លក្ខណៈ​អន​ឡាញ។
តើ​ប្រិយ​មិត្ត​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុកដើម្បី​អ្វីខ្លះ?
យោង​តាមផេក​ហ្វេស​ប៊ុក​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន (Samdech Hun Sen, Cambodian Prime Minister ) បង្ហាញ​ថា «សព្វថ្ងែ​នេះ​ឥទ្ឋិពល​បណ្តាញ Facebook បាន​ជួយ​កែ​លម្អ​ដល់​សង្គម​ជាតិ​បាន​ច្រើន រួម​ទាំង​ការ​ផ្សា​ភ្ជាប់​ទំនាក់​ទំនង​រវាង​មន្រ្តី អាជ្ញាធរ ក្រសួង និង​ស្ថាប័ន​នានា​ជា​មួយ​ប្រជា​ពលរដ្ឋ និង​ផ្សាភ្ជាប់​ទំនាក់​ទំនង​កាន់​តែ​ជិត​ស្និទ្ឋិល្អ​រវាង​ប្រជា​ពលរដ្ឋ និង​ប្រមុខ​រដ្ឋ ដើម្បី​បាន​ទទួល​នូវ​ព័ត៌​មាន​ទាន់​សភាព​ការណ៍​មួយ​ចំនួន ដែល​ប៉ះ​ពាល់​ដល់​ជីវិត​រស់​នៅ និង​ការ​ងារ​ប្រចាំ​ថ្ងៃ​របស់​ប្រជា​ពលរដ្ឋ។ ទន្ទឹម​នឹង​នេះ សូម​ប្រើ​ប្រាស់​ដោយ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត៕

តើ​ប្រិយ​មិត្ត​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុកដើម្បី​អ្វីខ្លះ?

ប្រភព៖ express

  • តើ​ប្រិយ​មិត្ត​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុកដើម្បី​អ្វីខ្លះ?已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/03/22  Category:ជីវិតនិងសង្គម
Tags: