កាតារ​​​គ្រោង​ឲ្យ​អ្នកគាំទ្រ​ស្នាក់នៅ​ បោះតង់​​លើ​វាល​ខ្សាច់​ពេល World Cup ២០២២

ម្ចាស់ផ្ទះ​ FIFA World Cup 2022 ប្រទេស​កាតា ចង់​ឲ្យ​អ្នក​គាំទ្រ​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់ប្រទេស​ខ្លួន ស្នាក់​នៅ​ក្នុង​តង់ (បោះ​តង់) បែប​ប្រពៃណី​អារ៉ាប់ ដែល​គេ​ឈ្មោះ​ថា Bedouin-style Camps។

 

 កាតារ​​​គ្រោង​ឲ្យ​អ្នកគាំទ្រ​ស្នាក់នៅ​ បោះតង់​​លើ​វាល​ខ្សាច់​ពេល World Cup ២០២២

កីឡដ្ឋានមួយរបស់កាតាត្រៀម World Cup ដែលយកលំនាំតាមតង់ប្រពៃណីអារ៉ាប់ Bedouin-style

 

 

ព្រឹត្តិការណ៍​បាល់ទាត់​ដ៏​ធំ​៤​ឆ្នាំ​ម្ដង​ នឹង​ត្រូវ​ធ្វើ​ជា​លើក​ដំបូងនៅ​ទឹកដី​អារ៉ាប់​ ដែល​កាតារ​ រំពឹង​ថាអ្នកគាំទ្រ​បាល់ទាត់​ច្រើន​ជាង​៥សែន​នាក់​ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីនោះ​ដើម្បី​គាំទ្រ​ក្រុម​ជម្រើស​ជាតិ​របស់​ពួកគេ​។

 

យ៉ាង​ណា​ក៏​ដោយ ផែនការ​ធ្វើ​តង់​ខ្នាត​យក្ស​បែប​ប្រពៃណី​អារ៉ាប់ ​គ្រោង​ធ្វើ​លើ​វាល​ខ្សាច់​ក្បែរ​កីឡដ្ឋាន ក៏​ត្រូវ​គោរព​តាម​គោលការណ៍សហព័ន្ធ​បាល់ទាត់​អន្តរជាតិ​​ហៅ​កាត់​ថា FIFA ដែល​តម្រូវ​ឲ្យ ប្រទេស​ម្ចាស់​ផ្ទះមាន​សណ្ឋាគារ និង​កន្លែង​ស្នាក់នៅ​សមរម្យ និង​គ្រប់គ្រាន់​សម្រាប់​ភ្ញៀវ​ទេសចរ​ទៅ​គាំទ្រ​បាល់ទាត់​។

 

អ្នក​នាំ​ពាក្យ​គណៈ​កម្មការ​រៀបចំ World Cup របស់​កាតារ​ បាន​ឲ្យ​ដឹង​ថា៖ “ពួក​យើង កំពុង​សិក្សា​ពី​គំនិត​ដែល​ចង់​ឲ្យ​អ្នក​​មក​គាំទ្រ​បាល់ទាត់ អាច​គេង​នៅ​ក្នុង​តង់​បែប​ប្រពៃណី និង​មើល​ឃើញ ផ្កាយ​នៅ​ចំ​ពី​លើ​ពួកគេ។ ដោយ​ពេល​វេលា​នៅ​សល់​៦​ឆ្នាំ​ទៀត ដូច្នេះ​ជម្រើស​នៅ​តែ​បន្ត​ស្វែងរក ហើយ​យើង​សង្ឃឹម​ថា ភ្ញៀវ​ទេសចរ នឹង​រីករាយ​ជាមួយ​ការ​រៀបចំ​របស់​យើង”៕

 

 កាតារ​​​គ្រោង​ឲ្យ​អ្នកគាំទ្រ​ស្នាក់នៅ​ បោះតង់​​លើ​វាល​ខ្សាច់​ពេល World Cup ២០២២

 

កាតារ​​​គ្រោង​ឲ្យ​អ្នកគាំទ្រ​ស្នាក់នៅ​ បោះតង់​​លើ​វាល​ខ្សាច់​ពេល World Cup ២០២២

តង់ប្រពៃណីអារ៉ាប់ Bedouin-style

 

ចុច​អាន៖ Real គ្រោង​​ឲ្យ​ថ្លៃ​ឈ្នួល Bale ​លើ​ Ronaldo​ ​ក្នុង​កុងត្រា​ថ្មី

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ ESPN