Arsenal ចង់​ឆក់​យក​ Mourinho ពី​ក្លឹប​ Man Utd

Arsenal ​ចង់​ប្រជែង​យក​ Jose Mourinho ​ពី​ក្លឹប​ Manchester United ដើម្បី​ធ្វើ​ជា​អ្នកចាត់ការ​ក្រុម​​​កាំភ្លើង​ធំ ​ជំនួស​អ្នកចាត់ការ​ Arsene Wenger ​ក្រោយ​ចប់​រដូវ​កាល​នេះ។ ​​នេះ​បើ​តាម​វិបសាយ​ អេស្ប៉ាញ​មួយ បាន​ចុះ​ផ្សាយ។

 

Arsenal ចង់​ឆក់​យក​ Mourinho ពី​ក្លឹប​ Man Utd

 

បើ​តាម​​កាសែត​អេស្ប៉ាញ El Pais ​បាន​ឲ្យ​ដឹង​​កាល​ចុង​សប្ដាហ៍​កន្លង​ទៅ​ថា Mourinho បាន​​ចុះ​កុងត្រា​មុន​ពេល​កំណត់​ ​ព្រម​ដឹក​នាំ​ក្រុម​បិសាច​ក្រហម​ Manchester United ជំនួស​ Louis van Gaal ​នៅ​រដូវ​កាល​ក្រោយ​រួច​ហើយ។

 

ប៉ុន្តែ​វិបសាយ​​កីឡា​អេស្ប៉ាញ Fichajes ​បាន​ចុះ​ផ្សាយ​ម្សិល​មិញ​ថា ក្លឹប​កាំភ្លើង​ធំ Arsenal ក៏​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ដែរ​ ដើម្បី​ប្រជែង​យក​អតីត​អ្នកចាត់ការ​ក្រុម​ Chelsea ​ទៅ​កីឡដ្ឋាន​ Emirates ជំនួស​អ្នកចាត់ការ​ចាស់​វស្សា Wenger ក្រោយ​ចប់​រដូវ​កាល​នេះ។

 

Arsenal ចង់​ឆក់​យក​ Mourinho ពី​ក្លឹប​ Man Utd

 

អ្នកចាត់ការ​សញ្ជាតិ​បារាំង​ (Wenger) កាន់​តែ​មាន​សម្ពាធ​ខ្លាំង បន្ទាប់​ពី​​ដឹក​នាំ​ Arsenal រដូវ​​កាល​នេះពុំ​បាន​ល្អ ក្រោយ​ធ្លាក់​ពី UEFA Champions League វគ្គ​១៦​ក្រុម, ធ្លាក់​ FA Cup និង​ដាច់​ពិន្ទុ​ឆ្ងាយ​ពី​ក្រុម​កំពូល​តារាង​ Premier League ទៀត។ ដូច្នេះ​ស្រប​ពេល​ដែល​ Mourinho នៅ​មិន​ទាន់​​​ទៅ​ Man Utd ផ្លូវការ​១០០% កាំភ្លើង​ធំ អាច​នឹង​មាន​ឱកាស​ឆ្មក់​យក​អ្នកចាត់ការ​ “Special One” ផង​ដែរ៕

 

-ចុចអាន៖ ក្តៅៗ! Mourinho ​ចុះ​កុងត្រា​​​​ដឹក​នាំ​ក្រុម​ Man Utd ហើយ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ The Sun