ក្រុម​ជម្រើសជាតិ អាហ្សង់ទីន​ចេញ​ឈុត​ថ្មី​សម្រាប់​​ឆ្នាំ ២០១៦

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន​បាន​បង្ហាញ​ឈុត​ក្នុង​ទឹកដី​ផ្លូវការ​របស់​ខ្លួន សម្រាប់​ប្រើ​ក្នុង​ឆ្នាំ ២០១៦​។

 

 

ក្រុម​ជម្រើសជាតិ អាហ្សង់ទីន​ចេញ​ឈុត​ថ្មី​សម្រាប់​​ឆ្នាំ ២០១៦

 

 

កីឡាករ​៤​រូប រួម​មាន Erik Lamela, Angel Correa, Nicolas Gaitan និងEzequiel Lavezzi ត្រូវ​បានជ្រើស​ជា​អ្នក​ពាក់​បង្ហាញក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ​ឯក​ សណ្ឋាន​ថ្មី​ដែល​រចនា​ឡើង​ដោយ​ក្រុមហ៊ុន​ផលិត​សំលៀកបំពាក់​កីឡា​របស់​ អាល្លឺម៉ង់ Adidas។

 

 

ឯក​សណ្ឋាន​ថ្មី​របស់​ក្រុម​ដែល​មាន​ រហស្សនាម​ថា Albiceleste នឹង​ត្រូវ​ប្រើ​សម្រាប់​ប្រកួត​ជម្រុះ​ពានរង្វាន់​ពិភពលោក ដែល​បច្ចុប្បន្ន​អាហ្សង់ទីន​កំពុង​ឈរ​លេខ៦​ក្នុង​ចំណោម​១០​ប្រទេស​ដែល​ ប្រជែង​ដណ្តើម​កៅអី​នៅ​ទ្វីប​អាមេរិក​ខាងត្បូង ក្នុង​នោះ​ក៏​ប្រើ​សម្រាប់​ពាក់​ក្នុង​ការ​ប្រកួត Copa America នៅ​អាមេរិក និងOlympic Games នា​ទីក្រុង Rio de Janeiro នៅ​ប្រេស៊ីល​ក្នុង​ឆ្នាំនេះ​ផង​ដែរ៕

 

ក្រុម​ជម្រើសជាតិ អាហ្សង់ទីន​ចេញ​ឈុត​ថ្មី​សម្រាប់​​ឆ្នាំ ២០១៦

 

 

ចុច​អាន៖ Arsenal ចង់​ឆក់​យក​ Mourinho ពី​ក្លឹប​ Man Utd

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Goal