សម្តី​មួយ​ឃ្លា​ជំរុញ​សុទិដ្ឋិនិយម​ចំពោះ​ខ្លួន​ឯង​ពី ​អ្នក​ស្រី ទេព កូ​លាប

“កុំ​រអ៊ូ​រទាំ​បន្ទោស​អ្នក​ដទៃ​ពេល​បរាជ័យ​តែ​ត្រូវ​មាន​គំនិត​ច្នៃ​ប្រឌិត រៀន​សង្កេត និងមើល​គំរូ​ពី​អ្នក​មាន​ស្នា​ដៃ”។ នេះ​ជា​ការ​លើក​ឡើង​ពី​អ្នក​ស្រី ទេព កូ​លាប សាកល​វិទ្យា​ធិ​ការ​នៃ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ ដើម្បី​ជំរុញ​ទឹក​ចិត្ត​មនុស្ស​ឲ្យ​គិត​សុទិដ្ឋិនិយម នៅ​ពេល​ខ្លួន​ជួប​រឿង​មិន​សម​បំណង។

 

សម្តី​មួយ​ឃ្លា​ជំរុញ​សុទិដ្ឋិនិយម​ចំពោះ​ខ្លួន​ឯង​ពី ​អ្នក​ស្រី ទេព កូ​លាប

 

ក្នុង​កម្មវិធី​ចែក​រំលែក​ចំណេះ​ដឹង និង​បទ​ពិសោធន៍​ជីវិត “កម្ពុជា​ឆ្ពោះ​ទៅ​មុខ Go Go Cambodia” សាកល​វិទ្យា​ធិ​ការ​រូប​នេះ ​បាន​លើក​ឡើង​ថា ខ្លះ​តែង​បន្ទោស​អ្នក​ដទៃ បន្ទោស​រឿង​នេះ​ រឿង​នោះ ​ដែល​នាំ​ឲ្យ​ខ្លួន​ជួ​ប​បញ្ហាមិនចេះចប់ ។ ខ្លះ​បន្ទោស​ព្រហ្មលិខិត ថា​កើត​មក​ក្នុង​គ្រួសារ​ត្រកូល​អ្នក​ក្រ​ទើប​ខ្លួន​មិន​អាច​ធ្វើ​អ្វី​មួយ​បាន​ល្អ​ដូច​គេ រហូត​ពេល​ខ្លះ​ទៅ​ជា​មាន​អារម្មណ៍​ច្រណែន​ជាមួយ​អ្នក​ដទៃ។
 

 

ប៉ុន្តែ អ្នក​ស្រី​ចង់​លើក​ទឹក​ចិត្ត​ ឲ្យ​អ្នក​រាល់​គ្នា​ងាក​មក​គិត​ថា ត្រូវ​ចេះ​សម្លឹង​មើល​ខ្លួន​ឯងនូវ​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​រាល់​ថ្ងៃ ហើយ​វា​ជា​អំពើ​ល្អ​ហើយ​ឬ​នៅ? វា​ជា​ការ​ខំ​ប្រឹង​ពី​សមត្ថភាព​របស់​ខ្លួន​ពិត​ឬ​ទេ។ បើ​បរាជ័យ​កុំ​រអ៊ូ​រទាំ​ហើយ​បន្ទោស​អ្នក​ដទៃ តែ​ត្រូវសម្លឹង​មក​ខ្លួន​ឯង​ហើយ​ធ្វើ​អំពើ​ល្អ​ចំពោះ​មនុស្ស​រាល់​គ្នា។ បុគ្គល​ជោគ​ជ័យ​ជា​ច្រើន​ទម្រាំ​បង្កើត​ស្នាដៃ​មាន​គេ​ទទួល​ស្គាល់ គឺ​ត្រូវ​ឆ្លង​កាត់​ឧបសគ្គ​ជា​ច្រើន។ អ្នក​ស្រី​បន្ដថា បើ​ចង់​បាន​សេចក្ដី​ស្រលាញ់ ចង់​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ចង់​បាន​អំពើ​ល្អ​ពី​អ្នក​ដទៃ នោះ​ខ្លួន​យើង​ផ្ទាល់​ក៏​ត្រូវ​ធ្វើ​ល្អ ដើម្បី​ក្រុម​គ្រួសារ និង​មនុស្ស​ជុំវិញ​ខ្លួន​ផង៕

 

សម្តី​មួយ​ឃ្លា​ជំរុញ​សុទិដ្ឋិនិយម​ចំពោះ​ខ្លួន​ឯង​ពី ​អ្នក​ស្រី ទេព កូ​លាប

 

សម្តី​មួយ​ឃ្លា​ជំរុញ​សុទិដ្ឋិនិយម​ចំពោះ​ខ្លួន​ឯង​ពី ​អ្នក​ស្រី ទេព កូ​លាប
អត្ថបទ៖ លឹម សុ​នា