ចំណាយ​​ពេល​ជិត ២ ឆ្នាំ ផលិត​​វីដេអូ​លើ​អាកាស​ជាង ២ នាទី ក្នុង​ខេត្ត ១៣ នៅ​កម្ពុជា

វីដេអូ​ជាង ២ នាទីមួយ​ឈ្មោះ​ថា “ដែនដី​ប្រសិទ្ធិ” ជា​វីដេអូ​​បង្ហាញ​ពី​ទិដ្ឋភាព​​លើ​អាកាស​​​ដ៏​ស្រស់​ស្អាត នៃ​​ខេត្ត​ចំនួន ១៣ ក្នុង​ចំណោម​ ២៤ ខេត្ត​ក្រុង​របស់​​កម្ពុជា​។ លោក ម៉េង គីមឡុង ​ម្ចាស់​កម្មសិទ្ធិ​បាន​ប្រាប់ Sabay ថា វីដេអូ​នេះ ​លោក​បាន​ចំណាយ​ពេល​ថត និង​កាត់​ត ២១ ខែ បើ​គិត​ចាប់​ពី​ពាក់កណ្ដាល​ឆ្នាំ​ ២០១៤ មក ពោល​គឺ​ពេល​លោក​ទិញ Drone ប្រើ​ជា​លើក​ដំបូង។

 

លោក ម៉េង គីមឡុង និយាយ​ថា ខេត្ត​ដែល​លោក​បាន​ថត​មាន​ចំនួន​សរុប ២០ ខេត្ត ប៉ុន្តែ​លោក​ជម្រុះ​សល់​តែ ១៣ ខេត្ត​ប៉ុណ្ណោះ ដើម្បី​​បង្ហាញ​ឱ្យ​សាធារណៈ​បាន​ឃើញ ពី​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​ពី​លើ​អាកាស នៃ​ខេត្ត​នីមួយៗ។

 

អ្នក​ជំនាញ​ថត​រូប​ដដែល​​នេះ បាន​ប្រាប់​ពី​​មូលហេតុ​ដែល​ជំរុញ​ឱ្យ​លោក ផលិត​វីដេអូ​នេះ​យ៉ាង​ដូច្នេះ​ថា៖ “…ខ្ញុំ​ចង់​ថត​ជុំវិញ​ស្រុក​ខ្មែរ ព្រោះ​​​​វា​ប្លែក។ ខ្ញុំ​​សង្ឃឹម​​ថា ពេល​វីដេអូ​នេះ​ចេញ​ទៅ វា​​រួម​ចំណែក​​ផ្នែក​ទេសចរណ៍ ឱ្យ​គ្រប់​គ្នា​ស្រឡាញ់​បរិស្ថាន…”។

 
ចំណាយ​​ពេល​ជិត ២ ឆ្នាំ ផលិត​​វីដេអូ​លើ​អាកាស​ជាង ២ នាទី ក្នុង​ខេត្ត ១៣ នៅ​កម្ពុជា

 

ចំណាយ​​ពេល​ជិត ២ ឆ្នាំ ផលិត​​វីដេអូ​លើ​អាកាស​ជាង ២ នាទី ក្នុង​ខេត្ត ១៣ នៅ​កម្ពុជា

 

ចំណាយ​​ពេល​ជិត ២ ឆ្នាំ ផលិត​​វីដេអូ​លើ​អាកាស​ជាង ២ នាទី ក្នុង​ខេត្ត ១៣ នៅ​កម្ពុជា

 

លោក​អាច​​ទស្សនា​វីដេអូ​នេះ ឬ​បើ​ចង់​ជ្រាប​ច្បាស់​
 

សូមចុច​លើ​​តំណភ្ជាប់​នេះ!
 

 

ចុចអាន៖ ទី​ស្ថាន​មនោ​រម្យ សហគមន៍​នេសាទ​ត្រពាំង​សង្កែ

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ

រូបថតនិង​វីដេអូ​ផ្ដល់​សិទ្ធិ​ដោយ ម៉េង គីមឡុង