Han Geng រង​សម្ពាធ​ខ្លាំង​ដោយ​សារ​ទិនហ្វី​ក្នុង​រឿង “ស្ដេច​ស្វា​ស៊ុនអ៊ូខុង” វគ្គ​៣

អតីត​សមាជិក​ក្រុម​ចម្រៀង Super Junior Han Geng ត្រូវ​រង​ការ​រិះគន់​ជា​ច្រើន​ដោយ​មតិ​ជា​ច្រើន​បាន​លើក​ឡើង​ថា​លោក​នឹង​មិន​អាច​ទទួល​បាន​ជោគជ័យ​ដូច​ទិន ហ្វី​កាល​ពី​ឆ្នាំ១៩៩៥​នោះ​ទេ។

 

ថ្មី​ៗ​នេះ ក្រុម​ការងារ​របស់​ភាពយន្ត “A Chinese Odyssey 3” ទើប​តែ​ប្រកាស​រូបភាព​​​ poster ទាំង​ឡាយ​របស់​តួឯក​ក្នុង​រឿង។ តួ​អង្គ​ស៊ីសៀ​ដែល​ត្រូវ​រ៉ាប់រង​ដោយ Tang Yan ត្រូវ​គេ​សរសើរ​មាន​ព្រលឹងព្រលះ​មិន​ចាញ់​តួ​ឆ្នាំ​១៩៩៥​នោះ​ទេ។ រីឯ​តួ​បិសាច​ឆ្អឹង​ស​ដែល​ត្រូវ​បាន​ដើរ​ដោយ Karen Mok ដដែល​នោះ​នៅ​ក៏​ទទួល​បាន​ការ​សរសើរ​មិន​តិច​ដែរ។ ចំណែក​ឯ​​តួ​​ស្ដេច​ស្វា​ស៊ុនអ៊ូខុង​របស់ Han Geng និង​ថាងចេង​របស់ Wu Jing មិន​មាន​អ្វី​ខុស​ប្លែក​ច្រើន​ពី​ច្បាប់​ដើម​នោះ​ឡើយ។

 

Han Geng រង​សម្ពាធ​ខ្លាំង​ដោយ​សារ​ទិនហ្វី​ក្នុង​រឿង “ស្ដេច​ស្វា​ស៊ុនអ៊ូខុង” វគ្គ​៣

 

តាម​បណ្ដាញ​ព័ត៌មាន Xinhua មក​ទល់​ពេល​នេះ ទស្សនិកជន​នៅ​តែ​​មិន​ទុក​ចិត្ត​​ចំពោះ​សមត្ថភាព​សម្ដែង​របស់​តួអង្គ​ឯក​នៅ​ឡើយ ជាក់​ស្ដែង​គឺ Tang Yan និង Han Geng តែ​ម្ដង។ ឆ្នាំ ១៩៩៥ នៅ​ពេល​ទិន ហ្វី​ដើរ​តួ​ឯក​ក្នុង​រឿង​នេះ​នោះ “A Chinese Odyssey” រក​ចំណូល​បាន​យ៉ាង​ច្រើន​ គេ​ខ្លាច​ក្រែង​តែ អតីត​សមាជិក​ក្រុម​ចម្រៀង Super Junior មិន​អាច​ដើរ​តាម​គន្លង​របស់​របស់​ស្ដេច​កំប្លែង​ហុងកុង​បាន។

 

ប្រឈម​មុខ​នឹង​មតិ​ទាំង​នេះ Han Geng បាន​ទទួល​ស្គាល់​ថា​ជោគជ័យ​របស់ Stephen Chow ​គឺ​ធំ​ខ្លាំង​ពេក ធ្វើ​ឲ្យ​លោក​ត្រូវ​រង​សម្ពាធ។ “បង​ទិន ហ្វី​គឺ​ជា​រៀមច្បង​ខាង​ផ្នែក​រឿង​កំប្លែង​ក្នុង​វិស័យ​ភាពយន្ត​ចិន។ ខ្ញុំ​ទទួល​ស្គាល់​ថា ខ្លួន​ត្រូវ​ខំប្រឹង​ឲ្យ​បាន​ច្រើន។ បើ​មិន​បាន​ដូច​រៀមច្បង​ទាំង​ស្រុង​ទេ​ យ៉ាងហោចណាស់​ក៏​អាច​ធ្វើ​ឲ្យ​ទស្សនិកជន​ទទួល​​យក​បាន​ដែរ។ សម្ពាធ​មួយ​នេះ​គឺ​ពិត​ជា​មិន​តូច​នោះ​ឡើយ​”។

 

Han Geng រង​សម្ពាធ​ខ្លាំង​ដោយ​សារ​ទិនហ្វី​ក្នុង​រឿង “ស្ដេច​ស្វា​ស៊ុនអ៊ូខុង” វគ្គ​៣

តួ​ស៊ីសៀ​របស់ Tang Yan និង បិសាាច​ពីងពាង​របស់ Karen Mok

 

ដូច​គ្នា​នឹង Han Geng ដែរ តួ​ស៊ីសៀ​របស់ Tang Yan ក៏​ត្រូវ​គេ​យក​មក​ប្រៀបធៀប​ជាមួយ​ច្បាប់​ដើម​របស់ Athena Chu ផង​ដែរ។ ដើម​ឡើយ ក្រុម​ការងារ​មាន​​ចង់​បំណង​អញ្ជើញ Athena Chu ឲ្យ​ចូល​រួម​ក្នុង​​វគ្គ​៣​នេះ តែ​តារា​ស្រី​អាយុ​៤៥​ឆ្នាំ​បាន​បដិសេធ​ចំពោះ​​សំណើ​នេះ​ដោយ​យក​ហេតុផល​ថា​​រវល់​នឹង​ក្រុម​គ្រួសារ។ ក្រោយ​មក Tang Yan គឺ​ជា​ជម្រើស​ចុង​ក្រោយ​របស់​ផលិតករ។

 

“A Chinese Odyssey 3” គ្រោង​ចាប់​ផ្ដើម​ថត​នៅ​ខែ​កញ្ញា ក្រោម​ការ​​ដឹក​នាំ​របស់​អ្នក​ដឹកនាំ​សម្ដែង Jeffrey Lau ៕

 

Han Geng រង​សម្ពាធ​ខ្លាំង​ដោយ​សារ​ទិនហ្វី​ក្នុង​រឿង “ស្ដេច​ស្វា​ស៊ុនអ៊ូខុង” វគ្គ​៣

 

ចុចអាន៖ជីវិត​ស្ដុកស្ដម្ភ​តែ​គ្មាន​ប្រពន្ធ​កូន​របស់​ចាន់ចាវ​ក្នុង​វ័យ ៥៦​ឆ្នាំ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
zing