Tiffany ញញឹម​ឡើង​ខ្ជឹប​ពេល​បាន​ជួប Victoria Beckham

Tiffany សមាជិក​ក្រុម​ចម្រៀង​នារី Girls’ Generation  ហាក់​ដូច​ជា​ត្រេកអរ​ខ្លាំង​នៅ​ពេល​បាន​ជួប​អ្នក​ច្នៃ​ម៉ូដ​សំលៀកបំពាក់​ល្បី​ឈ្មោះ Victoria Beckham។

 

Tiffany ញញឹម​ឡើង​ខ្ជឹប​ពេល​បាន​ជួប Victoria Beckham

 

រសៀល​ថ្ងៃ​ទី ២១ ខែ​មីនា តារា​ចម្រៀង Tiffany សមាជិក​ក្រុម​ចម្រៀង​ល្បី​ឈ្មោះ Girl’s Generation បាន​ជួប​ជា​មួយ​នឹង​អ្នក​ច្នៃ​ម៉ូដ​ក៏​ដូច​ជា​អតីត​តារា​ចម្រៀង​ក្រុម Spice Girls Victoria Beckham ក្នុង​កម្មវិធី​​​សម្ពោធ​​ហាង​សំលៀកបំពាក់​អនឡាញ “MyTheresa”។ នៅ​ក្នុង​ជំនួប​នេះ គេ​ប្រទះ​ឃើញ​ថា ម្ចាស់​បទ “Lion Heart” បាន​សើច​ឡើង​លឹប​ភ្នែក​នៅ​ពេល​បាន​ឈរ​ថត​រូប​ជាមួយ Victoria បុគ្គល​ដែល​មាន​ឥទ្ធិពល​ក្នុង​វិស័យ​សំលៀកបំពាក់។

 

ក្រោយ​ពេល​កម្មវិធី​នេះ​បាន​បញ្ចប់​ទៅ ភរិយា​របស់ David Beckham ក៏​បាន​សម្ដែង​អំណរ​គុណ​ចំពោះ​តារា​ចម្រៀង​កូរ៉េ​រូប​នេះ​ដែរ ដោយ​ម្ដាយ​របស់ Brooklyn បាន​សរសេរ​នៅ​លើ Twitter របស់​ខ្លួន​ថា៖ “យប់​នេះ ខ្ញុំ​បាន​ស្គាល់​មិត្តភ័ក្ដិ​ជា​ច្រើន​ណាស់​​នៅ​សេអ៊ូល។ អរគុណ Tiffany Hwang ដែល​បាន​ណែនាំ​ខ្ញុំ​ឲ្យ​​បាន​ស្គាល់​អ្នក​ទាំង​អស់​គ្នា”៕

 

Tiffany ញញឹម​ឡើង​ខ្ជឹប​ពេល​បាន​ជួប Victoria Beckham

Tiffany ញញឹម​ឡើង​ខ្ជឹប​ពេល​បាន​ជួប Victoria Beckham

 

Tiffany ញញឹម​ឡើង​ខ្ជឹប​ពេល​បាន​ជួប Victoria Beckham

 

Tiffany ញញឹម​ឡើង​ខ្ជឹប​ពេល​បាន​ជួប Victoria Beckham

 

ចុចអាន៖Girls’ Generation ស្លៀក​ឈុត​ខ្មៅ​មួយ​ក្រុម​ ​នាំ​មុខ​គេ​ក្នុង​កម្មវិធី ​“Style Icon Asia 2016”

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
allkpop