បទ​ “លោក​ប៉ា ft បទ​ជីវិត​ក្មេង​កំព្រា” ចាក់​អារម្មណ៍​យុវវ័យ​

បទ​ចម្រៀង “លោក​ប៉ា” របស់​តារា​ចម្រៀង និង​និពន្ធ វណ្ណ ចេស្ដា និង​បទ “ជីវិត​ក្មេង​កំព្រា” របស់​តារា​ចម្រៀង​រ៉េប កៅ ពន្លឺ ដែល​​ទទួល​បាន​ការ​គាំទ្រ​រៀង​ខ្លួន​នោះ ឥឡូវ​កាន់​ចាក់​អារម្មណ៍​មិត្ត​ៗ​យុវវ័យ​ថែម​ទៀត​ ក្រោយ​បាន​រួម​បញ្ចូល​គ្នា(feat) ក្លាយ​ជា​បទ​តែ​មួយ។​

 

ចេស្ដា លើក​ឡើង​ថា “ដោយ​សារ​ប៉ា​ចាក​ចេញ​ពី​ម៉ាក់​តាំង​ពី​ខ្ញុំ​នៅ​តូច ដូច្នេះ​ហើយ​ខ្ញុំ​តែង​តែ​ចង់​ឃើញ​ប៉ា ​នឹក​ប៉ា និង​ចង់​ជួប​ប៉ា ទើប​ខ្ញុំ​សម្រេច​ចិត្ត​សរសេរ​បទ​ហ្នឹង​ឡើង​”។ ចំណែក​ឯ​ពន្លឺ​ វិញ​បាន​ប្រាប់​ថា “ខ្ញុំ​មិន​មែន​ជា​កូន​កំព្រា​ទេ​តែ​ខ្ញុំ​កំព្រា​ភាព​កក់​ក្ដៅ​ខ្ញុំ​តស៊ូ​រស់​ដោយ​ខ្លួន​ឯង​ទើប​ខ្ញុំ​សរសេរ​បទ​ហ្នឹង​”។ តារា​យុវវ័យ​ទាំង​ពីរ​រូប​បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​ “ម៉ា​អេម” របស់ Sabay TV។

 

បទ​ “លោក​ប៉ា ft បទ​ជីវិត​ក្មេង​កំព្រា” ចាក់​អារម្មណ៍​យុវវ័យ​

ក្រោយ​បាន​រួម​បញ្ចូល​គ្នា ពួក​គេ​បទ​មួយ​នេះ កាន់​តែ​ទទួល​បាន​ការ​ពេញ​និយម។ អីចឹង​តោះ…ទាំង​អស់​គ្នា ថា​ពីរោះ​ប៉ុណ្ណា!