Zayn Malik ប្រាប់​ហេតុ​ផល​ហួស​ចិត្ត​មួយ​ទៀត​​ដែល​នាំ​ឲ្យ​គេ​ចេញ​ពី ​One Direction

តារា​ចម្រៀង Zayn Malik ដែល​បាន​ចាកចេញ​ពី​ក្រុម​ចម្រៀងOne Directionកាល​ពី​ឆ្នាំ​២០១៥ បាន​បង្ហើប​​​ទៅ​ទស្សនាវដ្ដី Complex ពី​ច្បាប់​ដ៏​តឹងរ៉ឹង​មួយ​ចំនួន​​ក្នុង​ក្រុម​ ដោយ​គេ​មិន​ឲ្យ​ទុក​ពុកមាត់​និង​លាប​សក់​ហើយ​វា​​ក៏​ជា​ហេតុផល​មួយ​ដែល​រូប​គេ​សម្រេច​ចិត្ត​ចាកចេញ​ផង​ដែរ។

 

Zayn Malik ប្រាប់​ហេតុ​ផល​ហួស​ចិត្ត​មួយ​ទៀត​​ដែល​នាំ​ឲ្យ​គេ​ចេញ​ពី ​One Direction

 

តារា​ចម្រៀង​វ័យ​២៣​ឆ្នាំ​បាន​បន្ថែម​ថា​ គេ​ត្រូវ​ប្រឈម​មុខ​នឹង​ការ​រឹត​បន្តឹង​ ពេល​ដែល​គេ​ស្ថិត​ក្នុង​ក្រុម ​One Direction ជាមួយ​អតីត​មិត្ត​រួម​ក្រុម Liam Payne, Louis Tomlinson, Harry Styles និងNiall Horan ដែល​លើស​ពី​អ្វី​ដែល​ពួក​គេ​ចង់​បាន។

 

ម្ចាស់​បទ “‘Pillow Talk” និយាយ​ត​ថា​៖”ជា​ពិសេស​ពុក​ចង្កា​។ ខ្ញុំ​ត្រូវ​គេ​ហាមឃាត់​មិន​ឲ្យ​ទុក​វា​ទេ។ ប៉ុន្តែ​ពេល​ដែល​ខ្ញុំ​​ធំ ខ្ញុំ​​បាន​ប្រឆាំង​នឹង​ច្បាប់​នេះ ហើយ​សម្រេច​ចិត្ត​មិន​ខ្វល់​ពី​នរណា។ ខ្ញុំ​ពិត​ជា​ចង់​ទុក​ពុក​ចង្កា​និង​លាប​សក់​ពេល​ដែល​នៅ​ក្នុង​ក្រុម។

 

​​​​​​​Zayn ក៏​បាន​ប្រាប់​ហេតុផល​សំខាន់​​ជាង​គេ​​ដែល​នាំ​ឲ្យ​មាន​ការ​ចាកចេញ​ថា៖​”អ្វី​គ្រប់​យ៉ាង​ហាក់​ដូច​ជា​នៅ​​ក្រោម​គេ​ជា​និច្ច។ គេ​តែ​មិន​បង្ហាញ​អំពី​សមត្ថភាព​ពិត​របស់​ខ្ញុំ តើ​ខ្ញុំ​រីករាយ​នឹង​ចម្រៀង​​បែប​ណា? ទាំង​នេះ​​សុទ្ធ​តែ​បញ្ហា​ពេល​នៅ One Direction ហើយ​វា​គឺ​ជា​រឿង​មួយ​ដែល​មិន​អាច​នាំ​ឲ្យ​ខ្ញុំ​ល្បី ដូច្នេះ​ខ្ញុំ​ក៏​បាន​ដើរ​ចេញ”។ ​​​​​​ប៉ុន្តែ Zayn ក៏​និយាយ​ទទូច​​ពី​ការ​ចេញ​ដែរ​ថា វា​មិន​មាន​ន័យ​ថា​គេ​រមិលគុណ​​​សម្រាប់​អ្វី​គ្រប់​យ៉ាង ចំពោះ​​ក្រុម​ដែល​ជួយ​គេ​ល្បី​នោះ​ទេ៕

 

 

Zayn Malik ប្រាប់​ហេតុ​ផល​ហួស​ចិត្ត​មួយ​ទៀត​​ដែល​នាំ​ឲ្យ​គេ​ចេញ​ពី ​One Direction

 

ចុចអាន៖Zayn Malik ប្រាប់​ហេតុ​ផល​ចាក​ចេញ​ពី 1D បន្ទាប់​ពី​ចុះ​​​កុងត្រា​ជាមួយ​ផលិតកម្ម​ថ្មី

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖​ lollipop