ត្រចៀកកាំ​បដិសេធ​រឿង​ញៀន​ល្បែង​ជាមួយ​ប្រពន្ធ Leung Chiv Vai

តារា​សម្ដែង​ល្បី​ឈ្មោះ​ចិន Zhao Wei បាន​ចែក​រំលែក​ថា​ថ្ងៃ​ណា​ក៏​មាន​ព័ត៌មាន​មិន​ពិត​និយាយ​ពី​រូប​នាង​ដែរ។

 

ត្រចៀកកាំ​បដិសេធ​រឿង​ញៀន​ល្បែង​ជាមួយ​ប្រពន្ធ Leung Chiv Vai

 

បណ្ដាញ​ព័ត៌មាន Phoenix ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា តារា​សម្ដែង​ល្បី​ឈ្មោះ Zhao Wei បាន​ចូល​រួម​ក្នុង​កម្មវិធី​ជជែក​កម្សាន្ត​ទូរទស្សន៍​មួយ។ មាន​ទ្រព្យ​សម្បត្តិ​ហូរហៀរ ថែម​ទាំង​ល្បី​ឈ្មោះ​ទៀត តែ​ជា​ច្រើន​ឆ្នាំ​មក​នេះ តួ​រឿង “ព្រះនាង​យេយេ” តែង​តែ​ឈឺ​ក្បាល​ចំពោះ​ព័ត៌មាន​នាង​ជា​អ្នក​ញៀន​លេង​ល្បែង​ជា​ពិសេស​គឺ​បៀ​ភ្លុក​តែ​ម្ដង​។

 

តាម​ប្រភព​មួយ​ចំនួន Zhao Wei ឧស្សាហ៍​ធ្វើ​ដំណើរ​ទៅ​រដ្ឋ Las Vegas សហរដ្ឋ​អាមេរិក​​ដើម្បី​បំពេញ​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន។ តារា​សម្ដែង​ល្បី​ឈ្មោះ​ ព្រម​ទាំង Carina Lau ប្រពន្ធ​របស់ Leung Chiv Vai និង​​កំពូល​តារា​ចម្រៀងFaye Wong ត្រូវ​គេ​ដាក់​រហស្សនាម​ថា “កំពូល​មេ​ល្បែង​ទាំង​៣”។

 

ត្រចៀកកាំ​បដិសេធ​រឿង​ញៀន​ល្បែង​ជាមួយ​ប្រពន្ធ Leung Chiv Vai

Zhao Wei ប្រាប់​ថា​ខ្លួន​បាន​ត្រឹម​ជា​អ្នក​មើល​គេ​លេង​​​ប៉ុណ្ណោះ​បើ​ទោះ​បី​ជា​នាង​ធ្លាប់​ត្រូវ​គេ​ថត​បាន​នៅ​កាស៊ីណូ​ច្រើន​លើក​ច្រើន​សារ​ហើយ​ក៏ដោយ

 

ពាក់​ព័ន្ធ​នឹង​​រឿង​អាស្រូវ​ខាង​លើ តារា​អាយុ៤០​ឆ្នាំ​បដិសេធ​យ៉ាង​ដាច់​អហង្ការ​៖ “ខ្ញុំ​មិន​ធ្លាប់​បាន​លេង​ល្បែង​ឬ​បៀភ្លុក​អ្វី​ទាំង​អស់។ ពេល​ខ្លះ​បាន​ត្រឹម​ចូល​រួម​ជា​អ្នក​មើល​គេ​លេង​តែ​ប៉ុណ្ណោះ។ ខ្ញុំ​ជាមួយ​នឹង​តារា​រៀម​ច្បង​ខាង​លើ​ក៏​មិន​ដែល​លេង​ជាមួយ​គ្នា​ដែរ។ អ្នក​ទាំង​២​ បើ​លេង​ក៏​មិន​ដែល​បបួល​ខ្ញុំ​ឡើយ។

 

នៅ​ពេល​ពិធី​ករ​សួរ​បន្ត​ទៀត​ថា​តើ Faye Wong និង Carina Lau ឧស្សាហ៍​បបួល​អ្នក​ណា​លេង​ជាមួយ Zhao Wei បាន​ត្រឹម​សើច​និង​សុំ​មិន​ឆ្លើយ​នឹង​​​សំនួរ​នេះ៕

 

ចុចអាន៖Han Geng រង​សម្ពាធ​ខ្លាំង​ដោយ​សារ​ទិនហ្វី​ក្នុង​រឿង “ស្ដេច​ស្វា​ស៊ុនអ៊ូខុង” វគ្គ​៣

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
zing