អ្នកស្រី រ៉ូណា ស្មីត ជួប​ប្រជុំ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​នៅ​ថ្ងៃ​ទី​២២ មីនា

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ជួប​ប្រជុំ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន នៅ​ថ្ងៃ​ទី​២២ មីនា

ក្នុង​ជំនួប​នៅ​ថ្ងៃ​នេះ​អ្នកស្រី រ៉ូណា ស្មីត ជួប​ប្រធាន​រដ្ឋសភា​ស្ដីទី លោក ងួន ញ៉ិល រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ និង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា។

កាល​ពី​ថ្ងៃ​ទី​២១ មីនា អ្នកស្រី រ៉ូណា ស្មីត ជួប​ក្រុម​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​លើ​ការ​ការពារ​សិទ្ធិ​មនុស្ស​ទូទៅ ក្រុម​ការពារ​សិទ្ធិ​ស្ត្រី និង​ក្រុម​ការពារ​សិទ្ធិ​ដីធ្លី និង​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច នា​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ដើម្បី​ស្ដាប់​ការ​បង្ហាញ​ពី​ក្ដី​បារម្ភ​របស់​ក្រុម​សិទ្ធិមនុស្ស​ពី​ស្ថានភាព​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​លើក​ទី​២ រយៈពេល​១០​ថ្ងៃ របស់ អ្នកស្រី រ៉ូណា ស្មីត ក៏​គ្រោង​ជួប​ជាមួយ​មន្ត្រី​បក្ស​ប្រឆាំង ដែល​ជា​ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស​ទទួល​ពាក្យ​បណ្ដឹង និង​អង្កេត ​ព្រឹទ្ធសភា លោក គង់ គាំ និង​រដ្ឋសភា លោក អ៊េង ឆៃអ៊ាង។ ប៉ុន្តែ​នៅ​មិន​ទាន់​កំណត់​ថ្ងៃ​ជាក់​លាក់។

សូម​រង់​ចាំ​​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។