​ធ្វើ​មេច​ទើប​មាន​ផ្ទៃពោះ​មិន​ឡើង​ទម្ងន់​?

​ធ្វើ​មេច​ទើប​មាន​ផ្ទៃពោះ​មិន​ឡើង​ទម្ងន់​?

​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ ប្រសិន​ជា​អ្នក​ឡើង​ទម្ងន់ វា​នឹង​អាច​ធ្វើឲ្យប៉ះពាល់​ដល់​សុខភា​ពកូន និង​អ្នក ម្យ៉ាងទៀត​ថែមទាំង​អាច​ធ្វើឲ្យ​អ្នក​ពិបាក​ក្នុង​ការស្រកទ​ម្ងន់​មក​វិញ​ក្រោយ​ពេល​ដែល​អ្នក​សម្រាល​រួច​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​របៀប​មួយចំនួន​ក្នុង​ការធ្វើ​ឲ្យ​អ្នក​មិន​ឡើង​ទម្ងន់​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

ត្រូវតែ​មាន​ទម្លាប់​បរិភោគ​ល្អ​
អ្នក​ត្រូវ​តែ​បរិភោគ​អាហារ​ពេលព្រឹក ពេល​ថ្ងៃ​ត្រង់ និង​ពេល​ល្ងាច ហើយ​មួយ​ថ្ងៃ​អ្នក​អាច​ស្រូប​យក​កាឡូរី​ចំនួន​ពី​១៨០០​ដល់​២៤០០​ទៅ​បាន​ហើយ ព្រោះ​បើ​អ្នក​បរិភោគ​លើស វា​នឹង​អាច​ធ្វើឲ្យ​អ្នក​ឆាប់​ឡើង​ទម្ងន់​។​

កត់ត្រា​កំណត់ហេតុ​នៃ​ការបរិភោគ​
អ្នក​អាច​អាន​សៀវភៅ​ដែល​ទាក់ទង​នឹង​អាហារ​របស់​ស្ត្រី​មាន​ផ្ទៃពោះ ឬ​អាច​សួរ​យោល​បល់​របស់​គ្រូពេទ្យក៏​បាន​ដែរ ដើម្បី​ធ្វើ​កំណត់ហេតុ​មួយ​ដែល​ទាក់ទង​នឹង​របប​អាហារ​ប្រចាំថ្ងៃ នោះ​អ្នក​នឹងមិន​ងាយ​ឡើង​ទម្ងន់​នោះ​ទេ ដោយសារតែ​អ្នក​មាន​កំណត់ហេតុ​ច្បាស់លាស់​។​

កាត់បន្ថយ​ភេសជ្ជៈ​ដែល​ផ្អែម​
នៅពេល​ដែល​អ្នក​ពិសារ​ភេសជ្ជៈ​ដែល​ផ្អែម​ច្រើន វា​នឹង​ធ្វើឲ្យ​កាឡូរី​ក្នុង​រាងកាយ​អ្នក​កើនឡើង ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​អ្នក​ងាយធាត់​បំផុត ដូចនេះ​អ្នក​អាច​ញ៉ាំ​ទឹកដោះគោ និង​ទឹកបាន ព្រោះ​វា​មិន​អាច​ធ្វើឲ្យ​អ្នកឡើង​ទម្ងន់​នោះ​ទេ​។​

ហាត់ប្រាណ​
អ្នក​អាច​ដើរ​នៅ​តាម​សួនច្បារ​ចំនួន​១៥​នាទី​នៅ​រៀង​រាល់ថ្ងៃ​បាន នោះ​វា​នឹង​ជួយ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ ហើយ​មិន​ងាយ​ឡើង​ទម្ងន់​នោះ​ឡើយ​។​

អាហារ​
ចំណែកឯ​អាហារ​វិញ អ្នក​អាច​ពិសារ​នំ​បុ័ង ស្រូវ​សាលី បន្លែ និង​ផ្លែឈើ​បាន នោះ​វា​នឹង​ជួយ​អ្នក​មិន​សូវ​ឲ្យ​អ្នក​ធាត់​បានទេ​។​

ផឹកទឹក​ច្រើន​
អ្នក​អាច​ផឹកទឹក​មួយ​ថ្ងៃ​ចំនួន​ពី​៨​ទៅ​១០​កែវ ដើម្បី​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន ថែម​ទាំង​អាច​កាត់បន្ថយ​មិន​ឲ្យ​អ្នក​ពិសារ​អាហារ​ផ្សេងៗ​ច្រើន​ឡើយ​៕
 

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី22 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។