មូលហេតុ ដែល​គ្រូពេទ្យ ណែនាំ​ឲ្យ​អ្នក “​សម្រាលកូន ដោយ​វះកាត់​”

មូលហេតុ ដែល​គ្រូពេទ្យ ណែនាំ​ឲ្យ​អ្នក “​សម្រាលកូន ដោយ​វះកាត់​”

​ការ​ឆ្លងទន្លេ សម្រាប់​ស្ត្រី​ភាគច្រើន គឺ​ចង់​ធ្វើ​វា តាម​វិធី​ធម្មជាតិ (​កើត​តាម​ប្រដាប់ភេទ​) ប៉ុន្តែ ក្នុង​ករណី​មួយ​ចំនួន គ្រូពេទ្យ​ជំនាញ បាន​ណែនាំ​ឲ្យ​ស្ត្រី​ជា​ម្តាយ ត្រូវ​វះកាត់​សម្រាលកូន ដើម្បី​កាត់បន្ថយ ផលវិបាក​នានា ដែល​បណ្តាល​មកពី ការ​សម្រាលកូន តាម​លក្ខណៈ​ធម្មជាតិ​។​

​សម្រាលកូន តាម​លក្ខណៈ​ធម្មជាតិ​ហើយ នៅ​មាន​ផលប៉ះពាល់​ទៀត​? ជា​ការពិត​ណាស់ គ្រូពេទ្យ​នឹង​ស្នើរ​ឲ្យ​អ្នក សម្រាលកូន​ដោយ​វះកាត់ ក្នុងករណី​ដែល​កូន​របស់​អ្នក មាន​ទំហំ​ធំ​ពេក ដែល​វា​ពិបាក ឬ​មិន​អាច​កើត តាម​ទ្វារមាស​បាន​។ ការវះកាត់​សម្រាល ក៏​ជា​វិធីសាស្ត្រ ដែល​មាន​សុវត្ថិភាព​ផងដែរ សម្រាប់​ស្ត្រី​ជា​ម្តាយ ដែល​មាន​ជំងឺ​ប្រចាំកាយ ដូចជា ជំងឺ​បេះដូង និង​ជំងឺលើសឈាម​ជាដើម​។​

​ប្រសិនបើ​អ្នក មាន​ការភ័យខ្លាច ក្នុងការ​សម្រាលកូន​ដោយ​វះកាត់ សូម​ប្រឹក្សា​យោបល់ ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​បន្ថែមទៀត ហើយ​អ្នក​ត្រូវ​ដឹង​ថា ការ​សម្រាលកូន​បែបនេះ នឹង​ជួយ​កាត់បន្ថយ បញ្ហា​សុខភាព​ជា​ច្រើន​ផងដែរ​។​

​ខាងក្រោម​នេះ គឺជា​មូលហេតុ​មួយចំនួន ដែល​ធ្វើឲ្យ​គ្រូពេទ្យ សម្រេចចិត្តឲ្យ​អ្នក សម្រាលកូន​ដោយ​ការវះកាត់ ៖

១. អ្នក​ធ្លាប់​វះកាត់ សម្រាលកូន​បែបនេះ កាលពីមុន ពីព្រោះ​វា​អាច​កាត់បន្ថយ ផលវិបាក​នានា​
២. ក្នុងករណី អ្នក​មិន​ឈឺពោះ​សម្រាល ប៉ុន្តែ ទារក​ហួស​ថ្ងៃ​កំណត់ នោះ​ការវះកាត់ ពិតជា​មិន​អាច​ចៀសផុត​ឡើយ​
៣. ប្រសិនបើ​ទារក មាន​សុខភាព​មិនល្អ អ្នក​ក៏ត្រូវ​សម្រាលកូន ដោយ​ការវះកាត់​ដែរ ពីព្រោះ អំឡុង​ពេល​សម្រាល ម្តាយ និង​កូន សុទ្ធតែ​ត្រូវ​មាន​កម្លាំង ដើម្បី​បង្កើត​កូន​បាន​
៤. ពេល​ស្បូន​ដាច់ ឬ​រហែក នោះ​អ្នក​មិនអាច សម្រាលកូន តាម​វិធី​ធម្មជាតិ​នោះ​ទេ​
៥. ក្នុងករណី​កូន​បញ្ច្រាសជើង វា​ពិតជា​មិនអាច កើត​តាម​លក្ខណៈ​ធម្មជាតិ​បាន​នោះ​ទេ ដូច្នេះ ការ​សម្រាល​ដោយ​វះកាត់ ជា​ជម្រើស​តែមួយគត់​
៦. ពេលខ្លះ អ្នក​ត្រូវ​សម្រាលកូន​ដោយ​វះកាត់ ក្នុងករណី​ដែល​ស្ត្រី​ជា​ម្តាយ កំពុង​មាន​ជំងឺ ឬ​ឆ្លង​មេរោគ​នានា ដូចជា ការឆ្លង​មេរោគ​នៅ​ប្រដាប់ភេទ ឬ​មាន​ជំងឺអេដស៍​ជាដើម​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។