រថយន្តក្រុងដាច់ កង់ធ្លាក់ប្រឡាយ សំណាងល្អ គ្មានអ្នករបួស និងស្លាប់

បន្ទាយមានជ័យ៖ រថយន្តក្រុងមួយ គ្រឿងខណៈកំពុងធ្វើដំណើរ ដល់ចំណុចខាងលិច ខ្លោងទ្វាវត្តស្ទឹងបត់ ចម្ងាយប្រមាណ ១០០ម៉ែត្រ លើផ្លូវជាតិលេខ៥ ក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានដាច់កង់មុខ ធ្លាក់ទៅក្នុងប្រឡាយ នៅម៉ោងប្រមាណ៦ព្រឹក ថ្ងៃទី២២ ខែមីនា នេះ បណ្តាលឲ្យអ្នកដំណើរ ទំាងអស់ភ័យព្រលឹងចុង ប៉ុន្តែសំណាងល្អគ្មានមនុស្សរបួស និងស្លាប់។

លោក សៅ សារឿន នាយផ្នែកនគរបាលសណ្តាប់ធ្នាប់ ក្រុងប៉ោយប៉ែត បានឲ្យដឹងថាមុនពេល កើតហេតុមាន រថយន្តក្រុង ម៉ាក HYUNDAI ព៌ណក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ ៣B-៩០០៣ ដែលបើកដោយឈ្មោះ ចក់ ភេទប្រុស អាយុ៥១ឆ្នាំនេះ បានបើកពីលិចមកកើត ក្នុងល្បឿនលឿន ដែលក្នុងរថយន្តមាន អ្នកដំណើរ៣នាក់ លុះបើកមកដល់ចំណុច កើតហេតុរថយន្ដ ក្រុងបានដាច់កង់ ខាងមុខផ្នែកខាងស្ដាំ បណ្ដាលឲ្យរថយន្ដរ៉េចង្កូត ធ្លាក់ចូលក្នុងប្រឡាយ ខាងស្ដាំផ្លូវតែម្ដង ក្នុងហេតុការណ៍នេះ មិនបណ្តាលឲ្យនរណាម្នាក់ រងរបួសឬស្លាប់បាត់បង់ ជីវិតនោះទេ៕

រថយន្តក្រុងដាច់ កង់ធ្លាក់ប្រឡាយ សំណាងល្អ គ្មានអ្នករបួស និងស្លាប់
រថយន្តក្រុងដាច់ កង់ធ្លាក់ប្រឡាយ សំណាងល្អ គ្មានអ្នករបួស និងស្លាប់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត