ព្រមទៅ​ ! គេ​ធំ​ ​បើ​យើង​ធ្វើ​ប្រពន្ធ​គេ​ ​យើង​ធំ​ជាងគេ

ខេត្តកណ្តាល ៖ ប្រធាន​សន្តិសុខ​ជនជាតិ​ចិន​និង​ខ្មែរ​ម្នាក់ បាន​ត្រូវ​សមត្ថកិច្ច​ស្រុក​ស្អាង​ឃាត់ខ្លួន ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង​ពី​នារី​ជា​សន្តិសុខ​ម្នាក់​ថា​នាង​ត្រូវ​ប្រធាន​សន្តិសុខ​ជនជាតិ​ចិន​ចាប់រំលោភ​និង​គំរាម​អារ​.​ក​សម្លាប់ ។

ហេតុការណ៍​ចាប់​ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ​បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២១ មីនា ២០១៦ នៅ​ក្នុង​រោងចក្រ​"​ម៉េ​ង​តុង ម៉េ​ង​យ៉ា​ន់​"​ហៅ​រោងចក្រ​ដើម​ខ្វិត ស្ថិត​ក្នុងភូមិ​លេខ​៣ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ស្រង់​សំដី​ប៉ូលិស​មូលដ្ឋាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​នោះ​ម្នាក់ ឈ្មោះ សៀ ស៊ា​វ​ស៊ា​ន អាយុ​៣៧​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ជា​ប្រធាន​សន្តិសុខ​នៅ​រោងចក្រ​ខាងលើ ស្នាក់​នៅ​ក្នុង​រោងចក្រ និង​បុរស​ជនជាតិ​ខ្មែរ​ជា​ប្រធាន​សន្តិសុខ​ស្នាក់​នៅ​ក្នុងរ​រោងចក្រ​ដូច​គ្នា​នោះ​ឈ្មោះ យូ សុភ​ក្រ័ អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ចំណែក​នារី​រង​គ្រោះ អាយុ​១៩​ឆ្នាំ មុខជា​សន្តិសុខ ស្នាក់​នៅ​បន្ទប់​ផ្ទះ​ជួល​ក្នុងភូមិ​លេខ​៣ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ។

សេចក្តីរាយការណ៍​បាន​រៀបរាប់​ពី​ដំណើររឿង​ថា នៅ​ថ្ងៃ​ទី​២០ មីនា​ម្សិលមិញ វេលា​ម៉ោង​១​រសៀល ជនសង្ស័យ​ឈ្មោះ យូ សុ​ភ័​ក្រ បាន​ដើរទៅ​ហៅ​នារី​រង​គ្រោះ​ដែល​កំពុងធ្វើការ​ងារ​នៅ​ក្នុង​រោងចក្រ​ឲ្យ​ទៅ​ជួប​ជនសង្ស័យ​ឈ្មោះ សៀ ស៊ា​វ​ស៊ា​ន នៅ​ក្នុង​ការិយាល័យ ។ ពេល​ទៅ​ដល់​ជនសង្ស័យ​ឈ្មោះ យូ សុ​ភ័​ក្រ បាន​និយាយ​បកប្រែ​ឲ្យ​ជនសង្ស័យ​ឈ្មោះ សៀ ស៊ា​វ​ស៊ា​ន ថា “​ចិន​ស្រឡាញ់ និង​សុំ​ដេក​ជាមួយ​រយៈពេល​មួយ​យប់​” ពេល​ឮ​ដូច្នេះ​នារី​រង​គ្រោះ​មិន​បាន​យល់ព្រម​ទេ ។ ក្រោយមក​ទើប​ឈ្មោះ យូ សុ​ភ័​ក្រ និយាយ​បកប្រែ​បបួល​នារី​រង​គ្រោះ​ទៅ​ដើរ​លេង​នៅ​ក្នុង​ក្លិប នារី​រង​គ្រោះ​នៅ​តែ​មិន​ព្រម ហើយ យូ សុ​ភ័​ក្រ ក៍​និយាយ​បកប្រែ​ឲ្យ​ជនជាតិ​ចិន​ទៀត​ថា “​គេ​ធំ បើ​យើង​ធ្វើ​ប្រពន្ធ​គេ យើង​ធំ​ជាងគេ​” ។ និយាយ​ចប់ យូ សុ​ភ័​ក្រ បាន​ចាប់​នារី​រង​គ្រោះ​ថើប​រួច​ដើរ​ចេញពី​ការិយាល័យ​បាត់​ទៅ ។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ប្រធាន​សន្តិសុខ​ជនជាតិ​ខ្មែរ​នោះ​ដើរ​ចេញ​ទៅ ឈ្មោះ សៀ ស៊ា​វ​ស៊ា​ន បាន​ចាប់​ច្របាច់​.​ក​នារី​រង​គ្រោះ​អូស​ចូល​ទៅ​ក្នុង​បន្ទប់​រុញ​ផ្តួល​ទៅ​លើ​គ្រែ​ធ្វើ​សកម្មភាព​រំលោភ​សម្រេច និង​គំរាម​អារ​.​ក​សម្លាប់ ហើយ​បន្ត​ដេក​ដោយ​យកដៃ​អង្អែល​លេង​ប្រដាប់​ភេទ​នារី​រង​គ្រោះ រយៈពេល​៣​ទៅ​៤​ម៉ោង ទើប​ឲ្យ​នារី​រង​គ្រោះ​ចេញពី​បន្ទប់ ។

ក្រោយ​ចេញពី​បន្ទប់​របស់​ជនសង្ស័យ​នោះ​រួច​មក នារី​រង​គ្រោះ​ក៍បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច ហើយក៍​ត្រូវ​នគរបាល​ស្រុក​ស្អាង​សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត ចុះ​ស្រាវជ្រាវ​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​យក​មក​សាកសួរ​និង​ឃុំខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​នៅ​សៀ​ល​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ រង់ចាំ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

ព្រមទៅ​ ! គេ​ធំ​ ​បើ​យើង​ធ្វើ​ប្រពន្ធ​គេ​ ​យើង​ធំ​ជាងគេ
ព្រមទៅ​ ! គេ​ធំ​ ​បើ​យើង​ធ្វើ​ប្រពន្ធ​គេ​ ​យើង​ធំ​ជាងគេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត