រូបថត Selfie ចុងក្រោយ របស់នារីម្នាក់ មុនពេលយន្តហោះធ្លាក់ ឆក់យកជីវិតរបស់នាង (មានវីដេអូ)

រុស្ស៊ី៖ រូបថតមួយសន្លឹក បានកំពុងតែធ្វើឲ្យមនុស្សជាច្រើន មានការរំជួលចិត្តយ៉ាងខ្លាំង ដោយសារថានោះគឺជារូបថត Selfie ចុងក្រោយបំផុតមួយ របស់នារីវ័យក្មេងម្នាក់ មុនពេលដែលនាង ត្រូវជួបឧបទ្ទវហេតុធ្លាក់យន្តហោះ ស្លាប់បាត់បង់ជីវិត។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នារីវ័យក្មេងម្នាក់ មានឈ្មោះ Anna Sergeeva អាយុ២៥ឆ្នាំ ជាអ្នកផាត់មុខឲ្យអ្នកសិល្បៈ ហើយនាងក៏ជាអ្នកដំណើរម្នាក់ នៅលើយន្តហោះ Flydubai ដែលបានធ្លាក់នៅក្បែរ ព្រលានយន្តហោះ Rostov-On-Don កាលពីប៉ុន្មានថ្ងៃមុននេះ ដោយបានសម្លាប់ជីវិត មនុស្សអស់៦២នាក់ ហើយក៏មាននាង នៅក្នុងនោះផងដែរ។

រូបថត Selfie ចុងក្រោយ របស់នារីម្នាក់ មុនពេលយន្តហោះធ្លាក់ ឆក់យកជីវិតរបស់នាង (មានវីដេអូ)
រូបថត Selfie ចុងក្រោយរបស់ Anna ក្រោយជួបគ្រោះថ្នាក់ ធ្លាក់យន្តហោះ

បើតាមការបញ្ជាក់ របស់នាង Karina ដែលត្រូវជាមិត្តភក្តិ ជនរងគ្រោះម្នាក់នេះ បានប្រាប់ឲ្យដឹងថា “Anna រស់នៅនិង ធ្វើការក្នុងទីក្រុង ឌូបៃ អស់ពេលជាង៦ខែហើយ កាលពីប៉ុន្មានថ្ងៃមុននេះ នាងក៏បានប្រាប់ខ្ញុំ ថានាងទៅលេងម្តាយនាង នៅឯផ្ទះក្នុងប្រទេសរុស្ស៊ី ១សប្តាហ៍ តែក្រោយមកនាង ក៏បានជួបរឿងហេតុអាក្រក់នេះ និងលែងបានមកជួបខ្ញុំវិញ ជារៀងរហូត”។

គូសបញ្ជាក់ផងដែរថា យន្តហោះ FlyDubai បានជួបឧបទ្ទវហេតុ កាលពីថ្ងៃសៅរ៍ កន្លងទៅថ្មីៗនេះ ដោយសារតែមាន ការរំខានពីកម្លាំងខ្យល់បក់ ដ៏ខ្លាំងមួយ។

រូបថត Selfie ចុងក្រោយ របស់នារីម្នាក់ មុនពេលយន្តហោះធ្លាក់ ឆក់យកជីវិតរបស់នាង (មានវីដេអូ)
រូបថត Selfie ចុងក្រោយ របស់នារីម្នាក់ មុនពេលយន្តហោះធ្លាក់ ឆក់យកជីវិតរបស់នាង (មានវីដេអូ)
រូបថត Selfie ចុងក្រោយ របស់នារីម្នាក់ មុនពេលយន្តហោះធ្លាក់ ឆក់យកជីវិតរបស់នាង (មានវីដេអូ)
រូបថតផ្សេងទៀតរបស់ Anna

ម្យ៉ាងវិញទៀត ថ្វីបើប្រអប់ខ្មៅ នៅលើយន្តហោះ ត្រូវបានរកឃើញហើយក៏ដោយ តែវាទទួលរង ការខូចខាតយ៉ាងដំណំ ជាហេតុធ្វើឲ្យក្រុមអ្នកជំនាញ ពិបាកក្នុងការស្វែងរក ទិន្នន័យព័ត៌មានច្បាស់លាស់ពីវា ដោយត្រូវរង់ចាំយ៉ាងហោចណាស់ ក៏មួយខែទៀតដែរ៕

រូបថត Selfie ចុងក្រោយ របស់នារីម្នាក់ មុនពេលយន្តហោះធ្លាក់ ឆក់យកជីវិតរបស់នាង (មានវីដេអូ)

វីដេអូលក្ខណៈ 3D បង្ហាញពីដំណើរនៃការ ជួបឧបត្តិហេតុរបស់យន្តហោះ FlyDubai FZ981៖

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត