អ្នកគាំទ្រ​បាល់ទាត់​ម៉ា​រ៉ុ​ក​វាយតប់​គ្នា​ស្លាប់​2​នាក់​ក្នុង​ទីលាន​ប្រកួត

ហេតុការណ៍​ចលាចល​មួយ​បាន​កើតឡើង​ក្នុង​មជ្ឈដ្ឋាន​បាល់ទាត់​ប្រទេស​ម៉ា​រ៉ុ​កដោយ​អ្នកគាំទ្រ​បាន​វាយតប់​គ្នា​ក្រោយ​ចប់​ការ​ប្រកួត​ក្នុង​លី​ក​ដែល​ក្លិប​Raja  Casablanca យកឈ្នះ​ក្លិប​Chabab Rif Al Hoceima ២-១ កាលពី​ថ្ងៃ​ទី​១៩ មីនា កន្លង​ទៅ បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​២​នាក់ របួស​៥៤​នាក់ និង​ត្រូវ​បាន​ចាប់ខ្លួន​ចំនួន​៣១​នាក់ ។

ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ផ្សាយ​ថា ហេតុការណ៍​ចលាចល​បាន​កើតឡើង​នៅ​ក្នុង​ក្រុម​អ្នកគាំទ្រ​ជា​ម្ចាស់​ទឹកដី ដោយ​មាន​អុជ​កាំជ្រួច​រួម​ទាំង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុង​ទីលាន​ប្រកួត​ក្រោយ​ពេល​ចប់​ការ​ប្រកួត​ហើយ​ក៏​មានការ​វាយតប់​គ្នា​ទៀត​ផង​ដែល​រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់់​ដឹង​ថា បណ្ដាល​មក​ពី​មូលហេតុ​អ្វី​នៅឡើយ​ទេ ៕