កីឡាករ​សំខាន់​2​រូប​របស់​ក្លិប​Man City របួស​សម្រាក​រយៈពេល​1​ខែ

ក្លិប​Man City កំពុង​ជួប​រឿង​អកុសល​ជា​ថ្មី​នៅ​ពេល​កីឡាករ​Joe Hart អ្នកចាំទី​លំដាប់​ទី​១​ក្នុង​ក្លិប និង​Raheem Sterling ខ្សែបម្រើ​វ័យក្មេង​របស់​ក្លិប​បាន​រង​របួស​ព្រម​គ្នា​ក្នុង​ពេល​ប្រកួត​ចាញ់​ក្លិប​Man Utd ០-១ នៅ​ក្នុង​ដី​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២០ មីនា រហូត​ធ្វើ​ឱ្យ​កីឡាករ​ទាំង​២​រូប​ត្រូវ​សម្រាក​ព្យាបាល​របួស​រយៈពេល​១​ខែ​។

Raheem Sterling រង​របួស​ត្រង់​ក្រលៀន​តាំងពី​តង់​ទី​១ ខណៈ​ពេល​Joe Hart រង​របួស​ត្រង់​កំភួនជើង​ត្រូវ​ប្ដូរ​ចេញ​ទាំង​២​នាក់ ។ លោក​Manuel Pellegrini គ្រូបង្វឹក​ក្លិប​Man City បាន​ទទួលស្គាល់​ថា អាការ​របួស​បែប​នេះ​ធ្លាប់​ចំណាយពេល​ឈប់​សម្រាក​មិន​តិច​ជាង​១​ខែ​ទេ ៕