ការ​បំផ្ទុះ​ចំនួន​២ នៅ​ព្រ​លាន​យន្តហោះ​ទីក្រុង​ព្រុ​ច​សែ​ល

ប្រ៊ូ​សែ​ល​: ស្នូរ​ផ្ទុះ​ចំនួន​២ លាន់ឮ​យ៉ាង​ខ្លាំង ចេញពី​ព្រ​លាន​យន្តហោះ​ទីក្រុង​ព្រុ​ច​សែ​ល ប្រទេស​ប៊ែ​ល​ហ្សិ​ក នៅ​រសៀល​ថ្ងៃ​អង្គារ ទី​២២ មីនា នេះ​បើ​យោង​តាម​របាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ bbc ។ ប្រភព​នៃ​ការ​ផ្ទុះ​នេះ​មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​ភ្លាម​ៗ​នោះ​ទេ ។

អ្នក ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បាន​រាយការណ៍​ថា មាន​មនុស្ស​ជា​ច្រើន​នាក់​បាន​រង​របួស នៅ​ក្នុង​សាល ផ្លូវ​អ្នកដំណើរ​ចាកចេញ នៅ​ព្រ​លាន​យន្តហោះ ។ ខណៈ​ដែល​សមត្ថកិច្ច​ប៉ូលិស និង​កងទ័ព ត្រូវ​បាន​ដាក់​ពង្រាយ​ភ្លាម​ៗ​ផង​ដែរ ។