ម៉ូតូពីរគ្រឿងបុក​គ្នា​របួស​ស្រាល-ធ្ងន់​ទាំងសងខាង

6 Videos


​ខេត្ត​កែប : កាលពី ​ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០១៦ វេលា​ម៉ោង ៧ និង ៤៥ នាទី​ព្រឹក នៅ​ចំណុច​ទល់មុខ​ស្ថានីយ៍​ប្រេង​ឥ​ន្ធៈ​ពងទឹក ស្ថិតក្នុង​ភូមិរ​នេស ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប មាន​ករណី​គ្រោះថ្នាក់​រវាង​ម៉ូតូ និង ម៉ូតូ​ដែល​បើក​បរមាន​ទិស​ស្របគ្នាពី​កើ​តទៅ​លិច តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​ ៣៣​ ។

ម៉ូតូពីរគ្រឿងបុក​គ្នា​របួស​ស្រាល-ធ្ងន់​ទាំងសងខាង

M88


ម៉ូតូ ​ដែលរងគ្រោះទាំងពីរគ្រឿង គឺមួយគ្រឿងម៉ាកសេ​-១២៥ ស៊េរី​ ២០១៣ ​ពណ៌​ខ្មៅ​ពាក់​ស្លាកលេខ ​ព្រះសីហនុ 1 E-2253 បើកបរ​ដោយ​ឈ្មោះ កាន់ រួត ភេទ​ប្រុស​អាយុ ២០ ឆ្នាំ មុខរបរ​កសិករ​ទី​លំ​ភូមិ​បឹង​តា​ស្រី ឃុំ​បឹង​តា​ព្រំ ស្រុក​ព្រៃនប់​ខេត្ដ​ព្រះសីហនុ ( រងរបួស​ស្រាល ) រួម​ដំណើរ​ដោយ​ឈ្មោះ​ កាន់ សម្បត្ដិ ភេទ​ប្រុស​អាយុ ១៧ ឆ្នាំ មុខរបរ​កសិករ​នៅ​ភូមិ ឃុំ​ជាមួយគ្នា​រងរបួស​ស្រាល ។ ចំណែកម៉ូតូ​មួយគ្រឿងទៀត ម៉ាក​សេ ១២៥ ​ស៊េរី ២០០៨ ព័​ណ៌ខ្មៅ​ផ្លា​សលេខ ព្រះសីហនុ 1B2492 បើកបរ​ដោយ​ឈ្មោះ សាម សាវ៉ាត ភេទ​ស្រី អាយុ ៣៣​ឆ្នាំ មុខរបរ​កសិករ មាន​ទី​លំ​នៅភូមិ​-សង្កាត់ ៣ ខណ្ឌ​មិ​ត្ដ​ភាព​ខេត្ដ​ព្រះសីហនុ រងរបួស​ស្រាល ​រួម​ដំណើរ​ចំនួន ២ នាក់​ គឺ ១-​ឈ្មោះ​ចាន់​សារឿន ភេទ​ស្រី​អាយុ ៤៣ ឆ្នាំ មុខរបរ​កសិករ​រ​ស់​នៅ​ភូមិ​ជាមួយគ្នា រងរបួស​ធ្ងន់ ។​ ២-​ឈ្មោះ អ៊ុក សា​វេត ភេទ​ស្រី​អាយុ ២២ ឆ្នាំ មុខរបរ​កសិករ​មា​នទី​លំ​ភូមិ​ជាមួយគ្នា​រងរបួស​ស្រាល ។

ម៉ូតូពីរគ្រឿងបុក​គ្នា​របួស​ស្រាល-ធ្ងន់​ទាំងសងខាង

​ ក្រោយពេល​កើតហេតុ រថយន្ដ​សង្គ្រោះ​របស់​មន្ទីរ​ទេ​ព្យ​បង្អែក​ខេត្ដ​កែប​បាន​ដឹក​បញ្ចូនទៅ​ ព្យាបាល​នៅ​មន្ទីរ​ទេ​ព្យ​ខេត្ដ​កំពត ។ ចំណែក​ម៉ូតូ​ទាំង ២ គ្រឿង​យកមក​រក្សាទុក​នៅ​អធិការនគរបាល​ស្រុក​ដំណាក់​ចង្អើរ ៕

                                                                                   អ៊ួ​ង វឹង​