ឌួង ឆាយ បង្ហោះ​វីដេអូ​រៀបរាប់​ទុក្ខវេទនា​ជំងឺ​កូនប្រុស (​មាន​វីដេអូ​)​

6 Videos


​រហូតមកទល់​ពេលនេះ​កូនប្រុស​ច្បង​របស់ លោក ឌួង ឆាយ ដែលមាន​ជំងឺ​ដុះ​ដុំ​សាច់​ក្នុង​ខួរក្បាល​ធ្ងន់ធ្ងរ​នោះ​ ​បាន​សន្លប់​អស់​រយៈពេល​ជាង​ពីរ​ខែ​មកហើយ ។ យោងតាម​ការបកស្រាយ​រយះពេល​ជិត​កន្លះ​ម៉ោង​របស់​​លោក ឌួង ឆាយ ពី​ស្ថានភាព​កូនប្រុស​របស់លោក​នៅពេលនេះ បានឱ្យដឹងថា កូនប្រុស​របស់លោក​បាន​​ធូរស្បើយ​ខ្លះ​ហើយ ហើយ​ក្រុមគ្រូពេទ្យ​ក៏​អនុញ្ញាត​ឱ្យមក​សម្រាក​នៅ​ផ្ទះ​ផ្ទាល់ខ្លួន​ហើយ​​ដែរ គឺ​កូនលោក​អាច​កម្រើក​ដៃជើង​ដោយ​ខ្លួនឯងបាន ប៉ុន្តែ​មិនអាច​បើកភ្នែក​បាន​នៅឡើយ ។

ឌួង ឆាយ បង្ហោះ​វីដេអូ​រៀបរាប់​ទុក្ខវេទនា​ជំងឺ​កូនប្រុស (​មាន​វីដេអូ​)​

M88


រូបលោក​ក៏បាន​ធ្វើការ​ផ្ដាំផ្ញើរ​តាមរយៈ​វីដេអូ ភ្ជាប់​ជាមួយ​សារ​ខ្លី​ថា​«​សូម​បងប្អូន​ពូ​មីង​មើល​វីដេអូ​នេះហើយ​ចែកចាយ​​បទពិសោធន៍​ខួរក្បាល​ដែល​កូនប្រុស​ខ្ញុំ​បាន​ឆ្លងកាត់​យ៉ាង​លំបាក​វេទនា​ជាទីបំផុត​ដើម្បី​កុំឱ្យ​មាន​ជន​រង​​គ្រោះ​ដោយសារ​ជំងឺ​ខួរក្បាល​នៅក្នុង​ប្រទេស​កម្ពុជា​តទៅ​ទៀត​» ។

ឌួង ឆាយ បង្ហោះ​វីដេអូ​រៀបរាប់​ទុក្ខវេទនា​ជំងឺ​កូនប្រុស (​មាន​វីដេអូ​)​

​ចង់ដឹង​ពី​ការបកស្រាយ​នៃ​ស្ថានភាព​ជំងឺ​ក៏ដូចជា​ពាក្យពេចន៍​ផ្ដាំផ្ញើរ​របស់លោក​យ៉ាងណា​នោះ សូម​ទស្សនា​វីដេអូ​ខាងក្រោយ ៖ ភូមិន្ទ​

ឌួង ឆាយ បង្ហោះ​វីដេអូ​រៀបរាប់​ទុក្ខវេទនា​ជំងឺ​កូនប្រុស (​មាន​វីដេអូ​)​ឌួង ឆាយ បង្ហោះ​វីដេអូ​រៀបរាប់​ទុក្ខវេទនា​ជំងឺ​កូនប្រុស (​មាន​វីដេអូ​)​ឌួង ឆាយ បង្ហោះ​វីដេអូ​រៀបរាប់​ទុក្ខវេទនា​ជំងឺ​កូនប្រុស (​មាន​វីដេអូ​)​ឌួង ឆាយ បង្ហោះ​វីដេអូ​រៀបរាប់​ទុក្ខវេទនា​ជំងឺ​កូនប្រុស (​មាន​វីដេអូ​)​ឌួង ឆាយ បង្ហោះ​វីដេអូ​រៀបរាប់​ទុក្ខវេទនា​ជំងឺ​កូនប្រុស (​មាន​វីដេអូ​)​

សូមបងប្អូនពូមីងមើលវីដេអូនេះហើយចែកចាយបទពិសោធន៍ខួរក្បាលដែលកូនប្រុសខ្ញុំបានឆ្លងកាត់យា៉ងលំបាកវេទនាជាទីបំផុតដើម្បីកុំអោយមានជនរងគ្រោះដោយសារជំងឺខួរក្បាលនៅក្នុងប្រទេសកម្ពុជាតទៅទៀត

Posted by ឌួងឆាយ DuongChay on Monday, March 21, 2016