ជើងឆក់​ស្ទើរភ្លើង ត្រូវ​ប្រជាពលរដ្ឋ​ក្របួចឱ្យ​សមត្ថកិច្ច​

6 Videos


ភ្នំពេញ : ជនសង្ស័យ​ពីរ​នាក់​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារី​ម្នាក់ ពេលដែល​រូបនាង​ជិះ​ម៉ូតូឌុប​ចេញពី​កន្លែងធ្វើការ បំណង​ទៅរក​ទិញ​បាយ​ហូប​នៅ​ផ្សារ​ចាស់ តែ​សំណាងអាក្រក់​ពេលដែល​ធ្វើ​សកម្មភាព​ឆក់ ម៉ូតូ​ទាំងពីរ​គ្រឿង​ដួល​គរ​លើ​គ្នា ផ្អើល​ប្រជាពលរដ្ឋ​ចាប់​ឃាត់​ខ្លូន​ប្រគល់ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ស្រះចក ។

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ២១ និង ០០ នាទី ថ្ងៃទី​១៨ ខែមីនា ឆ្នាំ ២០១៦ នៅ​ចំណុច​ខាងមុខ​ក្រុមហ៊ុន ខាំ​មីន​តែ​ល ផ្លូវ​លេខ ៨៨ កែង​វី​ថី​ព្រះ​ស៊ី​សុ​វ​ត្តិ ក្នុង​សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

M88


ជើងឆក់​ស្ទើរភ្លើង ត្រូវ​ប្រជាពលរដ្ឋ​ក្របួចឱ្យ​សមត្ថកិច្ច​

​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មាន ទី ១ ឈ្មោះ ឌុ​ច សុផល ភេទ​ប្រុស អាយុ ២៨ ឆ្នាំ មានមុខរ​បរជា​កម្ម​ករ​សំណង់ ស្នាក់នៅ​មិន​ពិតប្រាកដ ជា​អ្នក​ឆក់ ។ ទី ២ ឈ្មោះ គីម សុផល ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ​ជា​អ្នករត់ម៉ូតូឌុប ស្នាក់នៅ​មិន​ពិតប្រាកដ ជា​អ្នកបើក​ម៉ូតូ ។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ធី សារ៉េត ភេទ​ស្រី អាយុ ៣២ ឆ្នាំ មានមុខរ​បរជា​នារី​ម៉ា​ស្ស៉ា ស្នាក់​នៅផ្ទះ​លេខ 6 C ផ្លូវ​លេខ ៨០ ភូមិ ១៤ សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

​បើតាម​ ការរៀបរាប់រ​បស់​ជនរងគ្រោះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ រូបនាង​បាន​ជិះ​ម៉ូតូឌុប​ចេញពី​កន្លែងធ្វើការ​នៅ​ម្ដុំ​ផែ​ថ្ម បំណង​ទៅរក​ទិញ​បាយ​ហូប​នៅ​ផ្សា​ចាស់ ។ ពេលដែល​ជិះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​ជនសង្ស័យ​ពីរ​នាក់ ជិះ​ម៉ុ​តូ​មួយគ្រឿង​ម៉ាក វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1H-1375 មក​ជិត និង ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នាង ដោយ​ជនសង្ស័យ​ម្នាក់​ដែល​ជិះ​ខាងក្រោយ​ជា​អ្នក​ឆក់  ( ឌុ​ច សុផល ) ។ ពេលដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​កាបូប រូបនាង​បាន​ព្យាយាម​ទាញ​កាបូប​មកវិញ បណ្ដាលឱ្យ​ម៉ូតូ​ទាំងពីរ​គ្រឿង​ដួល​គរ​លើ​គ្នា ហើយ​រូបនាង​ក៏​ស្រែក បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​កន្លែងកើតហេតុ នាំគ្នា​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់​ប្រគល់ឱ្យ​សមត្ថកិច្ច​តែម្ដង ។

ជើងឆក់​ស្ទើរភ្លើង ត្រូវ​ប្រជាពលរដ្ឋ​ក្របួចឱ្យ​សមត្ថកិច្ច​

​ក្រោយ​កើតហេតុ ស​ម្លាំ​ង​សមត្ថកិច្ច​ផ្នែក​អន្តរាគមន៍​បាន​ចុះ​ដល់​កន្លែងកើតហេតុ និង នាំខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់​យកទៅ​សួរ​នាំនៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល ស្រះចក ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ៕

                                                                                                   ( ប្រភព : TV5 )