ឈប់ម៉ូតូបត់ជើងតូចមិនដកសោ ត្រូវចោរពីរនាក់វាយប្លន់​យកបានសម្រេច​

6 Videos


​ភ្នំពេញ : បុរស​ជា​កម្មករ​រោងចក្រ​ម្នាក់​ទើប​ទិញ​ម៉ូតូ​ថ្មីៗ​ជិះ​មិនបាន​ប៉ុន្មាន​ផង ក៏ត្រូវ​ជនសង្ស័យ​មាន​គ្នា ២ នាក់ ដើរមក​សួរនាំ​រួចមក​វាយ និង បាញ់ ១ គ្រាប់​ប្លន់​យក​ម៉ូតូ​ហុងដា ​សេ​-១២៥ ស៊េរី ២០១៦ មួយគ្រឿង​បានសម្រេច ហើយ​ជិះ​ចេញ​ដោយ​សុវត្ថិភាព បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៨ និង ៣០ នាទី​យប់​ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០១៦ នៅ​ចំណុច​ដី​វាល​ខាងលិច​របង​រោងចក្រ​កាណាឌីយ៉ា ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​ខាងលើ​មានឈ្មោះ ងិន សុភា ភេទ​ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ​ជា​កម្មករ​រោងចក្រ សា្ន​ក់នៅ​ភូមិ​ព្រៃ​ល្វា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែកឯ​ម៉ូតូ​ដែល​ជនសង្ស័យ​បាន​ប្លន់​យកទៅ​នោះ ម៉ាក​ហុងដារ​ឌ្រី​ម សេ​-១២៥ ស៊េរី ២០១៦ ព័ណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FT-1040 រីឯ​ជនសង្ស័យ​មាន​គ្នា​២​នាក់​ថ្មើរជើង ។​

M88


ឈប់ម៉ូតូបត់ជើងតូចមិនដកសោ ត្រូវចោរពីរនាក់វាយប្លន់​យកបានសម្រេច​

​តាម​ប្រភពពី​ជនរងគ្រោះ​បានឱ្យដឹងថា មុនពេល​កើតហេតុ រូបគេ​បាន​ជិះ​ម៉ូតូ​មក​ឈប់​នៅ​ចំណុច​ទីតាំង​ដី​វាល​ខាងលិច​រោងចក្រ​កាណាឌីយ៉ា រួច​ចុះ​បត់ជើងតូច ដោយ​ពុំបាន​ដក​សោរ​ម៉ូតូ​នោះទេ ក្រោយមក​ក៏មាន​ជនសង្ស័យ ២ នាក់​ដើរមក​សួរនាំ​ថា «​ម៉ោង​ប៉ុន្មាន​ហើយ ?»  ភ្លាមនោះ​គ្នា​របស់​ជនសង្ស័យ​ម្នាក់​បាន​យក​វត្ថុ​រឹង​មក​វាយ​ចំ​ថ្គាម​ខាងឆ្វេង​ជនរងគ្រោះ បណ្តាលឱ្យ​រយះ​ហូរឈាម ហើយ​ជនរងគ្រោះ​ក៏​ងងឹតមុខ​ដើរ​ចេញពី​ម៉ូតូ​ប្រហែល ៥ ម៉ែត្រ​ជនសង្ស័យ​ទាំង ២ នាក់​នោះ​ក៏​ឡើង​ជិះ​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ចេញ​ទៅដោយ​សុវត្ថិភាព​ហើយ​បាន​បាញ់​ចំនួន ១ គ្រាប់​គំរាម​ទៀតផង ។​

​ក្រោយពី​ជនសង្ស័យ​ធ្វើ​សកម្មភាព​ប្លន់​បានសម្រេច​មក ជនរងគ្រោះ​បាន​ទូរស័ព្ទ​ប្រាប់​បងប្រុស​ពី​ហេតុការណ៍ និង បានឱ្យ​បង​ជូនទៅ​ដេរ​របួស​នៅ​មន្ទីរពេទ្យ រួចមក​ទើប​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ចោមចៅ ដើម្បី​កំណត់​មុខសញ្ញា ។ សមត្ថកិច្ច​បានឱ្យ​ជនរងគ្រោះ​នាំទៅ​ចង្អុលបង្ហាញ​ទីតាំង​ធ្វើ​សកម្មភាព និង រកឃើញ​សំបក​គ្រាប់កាំភ្លើងរ​បស់ជនស​ង្ស័​យ ១ គ្រាប់​ម៉ាក វាន់​ឌឺ​ឡុង ៕

                                                          ( ប្រភព : TV5 )